បើមិនក្លាយជាតារា K-Pop កុំអីអ្នកទាំងនេះធ្វើជាកសិករបាត់ទៅហើយ
- 2020-12-22 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនក្លាយជាតារា K-Pop កុំអីអ្នកទាំងនេះធ្វើជាកសិករបាត់ទៅហើយ
ចន្លោះមិនឃើញ
តារា K-Pop តែងតែជាមនុស្សដែលលេចធ្លោជានិច្ចក្នុងចិត្តអ្នកគាំទ្រយុវវ័យ ដែលតែងបង្ហាញនូវភាពអស្ចារ្យបំផុតលើឆាកសម្ដែង។ ទោះជាយ៉ាងណាមុនមានថ្ងៃនេះ តារាជាច្រើននាក់មានជីវិតសាមញ្ញ ខ្លះស្ថិតនៅក្នុងគ្រួសារដែលស្ថិតនៅជនបទដាច់ស្រយ៉ាលជាដើម។
ដូចតារាចម្រៀងខាងក្រោមជាដើម ពេលនេះពួកគេគឺជាតារា K-Pop លំដាប់កំពូល ប៉ុន្តែពីអតីតកាលពួកគេទាំងនេះសុទ្ធតែជាអ្នកស្រុកស្រែចម្ការ ហើយបើសិនជាពួកគេមិនបានធ្វើជាតារាដូចសព្វថ្ងៃ ពួកគេមុខតែធ្វើជាកសិករបាត់ទៅហើយ៖
១. V (BTS)
ជីដូនរបស់ V គឺជាកសិករ ហើយបាននិយាយថាបើកុំតែចៅខ្លួនក្លាយជាតារា មិនដូច្នោះទេ V ត្រូវបន្តរបរជាកសិករដែរបាត់ទៅហើយ។ V បានធំលូតលាស់នៅជនបទជាមួយគ្រួសារ ហើយក្ដីស្រមៃកាលពីតូច លោកថែមទាំងចង់ដើរតាមគន្លងជីដូនទៀតផង។
២. JB (GOT7)
ឪពុករបស់លោក មានចម្ការប៉េងប៉ោះក្នុងស្រុក Ilsan ហើយមេក្រុម GOT7 រូបនេះ ទម្លាយថាខ្លួនចេញជួយធ្វើចម្ការឪពុកម្ដាយតាំងតែពីតូចមក។
៣. Ju Haknyeon (The Boyz)
ម្ដាយរបស់លោក មានកសិដ្ឋានចិញ្ចឹមជ្រូក លើកោះ Jeju ហើយមកដល់បច្ចុប្បន្ន បើសម្រាកពីការងារ លោកតែងទៅជួយមើលការខុសត្រូវនៅកសិដ្ឋានម្ដាយជានិច្ច។ មិនថែមទាំងប៉ុណ្ណោះ Haknyeon និយាយទៀតថា ចំណូលចិត្តរបស់លោកគឺ ដាក់បាយជ្រូក។
៤. Ha Seung Woon
ជីដូនជីតា របស់ Seung Woon មានកសិដ្ឋានបែបធម្មជាតិ ឬផ្ទះបៃតងដ៏ធំមួយកន្លែង ហើយជាកន្លែងដែលស្រស់ស្រាយបំផុត ក្នុងតំបន់។
៥. Gongchan (B1A4)
ជីតារបស់ Gongchan វិញគឺជាម្ចាស់ចម្ការត្រសក់ ហើយសូម្បីសមាជិក B1A4 ក៏តែងទិញត្រសក់ពីគ្រួសារ Gongchan ជារឿយៗដែរ។
៦. Lim Young Min (MXM)
អ្នកគាំទ្រមួយចំនួនបានស្រាវជ្រាវដឹងថា ឪពុកម្ដាយរបស់ Young Min មានចម្ការប៉េងប៉ោះ នៅក្នុងក្រុង Busan។
៧. Mir
ទោះបីប្រឡូកចូលវិស័យសិល្បៈជាតារា K-Pop ល្បីឈ្មោះ ប៉ុន្តែ Mir មិនដែលភ្លេចកំណើតថាខ្លួនមកពីណាទេ។ ជាការពិត ឪពុកម្ដាយរបស់ Mir គឺជាកសិករ ហើយពេលដកខ្លួនពីសិល្បៈដ៏យូរ Mir បានទៅផ្ទះជួយការងារក្នុងចម្ការជាមួយឪពុកម្ដាយជាយូរទៀតផង៕