នាយករដ្ឋមន្រ្តីសិង្ហបុរី ហៅការមកដល់វ៉ាក់សាំងកូវីដ ជាកាដូដែលរង់ចាំជាយូរមកហើយ!
- 2020-12-22 07:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីសិង្ហបុរី ហៅការមកដល់វ៉ាក់សាំងកូវីដ ជាកាដូដែលរង់ចាំជាយូរមកហើយ!
ចន្លោះមិនឃើញ
សិង្ហបុរីបានទទួលចំនួនដូសដំបូងនៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ក្នុងការទទួលវ៉ាក់សាំងនេះ។
ចំពោះការមកដល់នៃវ៉ាក់សាំងនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានហៅថាវាជា កាដូមួយដែលទន្ទឹងរង់ចាំជាយូរមកហើយ។ វាក៏ជាសញ្ញាល្អមួយ សម្រាប់ឆ្នាំ២០២១ផងដែរ។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកដោយអរគុណចំពោះអ្នកពាក់ព័ន្ធដែលជួយឱ្យវ៉ាក់សាំងនេះ បានមកដល់ទឹកដីសិង្ហបុរី។ លោកថា អ្នកអាទិភាពដែលទទួលវ៉ាក់សាំងនេះ គឺបុគ្គលិកសុខាភិបាល និងមនុស្សចាស់ជរា ហើយការទទួលចាក់វ៉ាក់សាំង ផ្អែកលើការស្ម័គ្រចិត្ត ប៉ុន្តែលោកជំុរញឱ្យពលរដ្ឋសិង្ហបុរី ទទួលយក។
យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទនៃកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសសិង្ហបុរីនេះ មិនទាន់ត្រូវបានកំណត់នៅឡើយ៕