ឡាន Apple ត្រៀមចូលរោងចក្រផលិតឆ្នាំ ២០២៤ ជាមួយបច្ចេកវិទ្យាអាគុយដ៏ពិសេស
- 2020-12-22 07:54:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Apple ត្រៀមចូលរោងចក្រផលិតឆ្នាំ ២០២៤ ជាមួយបច្ចេកវិទ្យាអាគុយដ៏ពិសេស
ចន្លោះមិនឃើញ
Apple មានគោលបំណងចាប់ផ្ដើមការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិចាប់ពីឆ្នាំ ២០២៤ តទៅ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ Reuters ថា Apple កំពុងអភិវឌ្ឍន៍នូវអាគុយដែលមានការឌីហ្សាញថ្មី ដែលមានតម្លៃផលិតទាប និងជួយឲ្យរថយន្តបើកបរបានកាន់តែឆ្ងាយផងដែរ។
អ្នកដែលបានប្រាប់ Reuters បានរៀបរាប់ថាបច្ចេកវិទ្យាអាគុយរបស់ Apple ថាជាបច្ចេកវិទ្យាជំនាន់ថ្មី និងបាននិយាយថាវាស្រដៀងនឹងពេលដែលគ្រប់គ្នាបានឃើញ iPhone ជាលើកដំបូងបំផុត។
នៅសល់ពេលរាប់ឆ្នាំទៀតទើបរថយន្ត Apple ត្រូវចាប់ផ្ដើមផលិត ហេតុនេះហើយ Reuters បានបញ្ជាក់ជាមុនថា Apple អាចនឹងមានការផ្លាស់ប្ដូរផែនការបានគ្រប់ពេល ហើយវិបត្តិជំងឺសកលដែលកំពុងកើតមានទំនងជាធ្វើឲ្យការផលិតត្រូវពន្យារពេលដល់ឆ្នាំ ២០២៥ ឬលើសនេះក៏ថាបាន៕