របៀបថែរក្សាស្បែកមុខឱ្យ ស ភ្លឺថ្លារបស់នារីជប៉ុនដោយប្រើទឹកអង្ករបែបធម្មជាតិ

  • 2020-12-23 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិធីរបស់ជនជាតិជប៉ុនដើម្បីធ្វើអោយស្បែក ស របស់ពួកគេ គឺការនិយមចូលចិត្តប្រើគ្រឿងផ្សំបែបធម្មជាតិៗ។ ក្នុងចំណោមនោះមាន ទឹកអង្ករធម្មជាតិ និង​អង្ករសម្រូប ដែលមានសមាសធាតុ ២ ជួយឱ្យអ្នកមានស្បែកល្អឥតខ្ចោះបំផុត។

១.គុណសម្បត្តិនៃទឹកអង្ករ

យោងតាមការស្រាវជ្រាវ ទឹកអង្ករមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក ដែលជួយដល់ការព្យាបាលស្បែក ដែលងាយរងគ្រោះ។ ទឹកអង្ករក៏ផ្តល់នូវវីតាមីន A កាល់ស្យូម​ និងសមាសធាតុជាក់លាក់ចំនួន៣ ដែលមាននៅក្នុងគ្រាប់ស្រូវ ហើយត្រូវបានបង្ហាញថាអាចទប់ស្កាត់ភាពចាស់ជាងវ័យបានផងដែរ។

  • ជួយសំអាតនឹងធ្វើអោយកោសិកាស្បែកដែលស្ងួត ឲ្យឆាប់មានសំណើមឡើងវិញ
  • ជួយសំអាតរន្ធញើស និងការពារបាក់តេដែលបង្កឱ្យកើតមុន
  • ជួយធ្វើអោយស្បែកសម៉ត់ ភ្លឺទន់រលោង និងក្មេងជាងវ័យ។

២.វិធីធ្វើគ្រឿងផ្សំ ឱ្យស្បែកមុខ ស ស្អាតដើប្រើទឹកអង្ករ

  • ម្សៅអង្ករធម្មតា និងអង្ករសម្រូបក៏បាន ចំណុះ ១/៤ ពែង
  • ទឹកអង្ករសរីរាង្គ 1-2 ស្លាបព្រា។

ការប្រើប្រាស់

  • ដំបូងសូមលាបទឹកអង្ករសើមៗលើមុខ ដើម្បីបង្កើតម៉ាស បិទមុខ និងអាចម៉ាស្សាថ្នមៗ លើស្បែក ប៉ុន្តែសូមជៀសវាងតំបន់ភ្នែករួចទុកចោលរយៈពេល 1-2 នាទី និងរង់ចាំមើលលទ្ធផលជាក់ស្តែង។
  • បន្ទាប់មក សូមលាងចេញដោយប្រើទឹកក្តៅឧណ្ឌ ៗ។

ចំណាំ៖ នៅក្នុងអង្ករ តែងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារស្បែកពីរ៉ាឌីកាល់សេរី និងបន្ថយល្បឿននៃភាពចាស់។ ធ្លាប់មានស្បែកស្ងួត មានអារម្មណ៍ថាទន់ និងមានសំណើមមកវិញ បើចាំបាច់លាបប្រេងចិញ្ចឹមស្បែកមុខបន្ថែមបានដើម្បីបំពេញសំណើម។

បញ្ជាក់៖ ប្រសិនបើប្រើមិនអស់ ហើយនៅសល់ មិត្តនារីយើងអាចទុកក្នុងទូទឹកកក ព្រោះអាចទុកបានដល់ទៅ ៣ ទៅ៤ ថ្ងៃ ប្រើប្រាស់នៅពេលក្រោយបាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទថ្មី
;