បទ "I Don’t Care’ ស្រាប់តែល្បីឡើងវិញ ក្រោយឃាតកម្មព្រៃផ្សៃមួយនៅហ្វីលីពីន

  • 2020-12-23 02:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ​ចម្រៀង "I Don’t Care” របស់​ក្រុម​ចម្រៀង​នារី 2NE1 ​​កំពុង​តែ​ល្បី​ជា​ថ្មី​ម្ដង​ទៀត​ បន្ទាប់​ពី​ប៉ូលិស​​​នៅ​ហ្វីលីពីន បាន​បាញ់​សម្លាប់​ម្ដាយ និង​កូន​ប្រុស​​ម្នាក់​ឆៅៗ​តែ​ម្ដង។

ដំណើរ​ដើម​ទង​គឺ​​ពេល​នោះ​កូន​ប្រុស​ឈ្មោះ​ថា Frank Gregario វ័យ ២៥​ឆ្នាំ កំពុង​តែ​​លេង​កាំភ្លើង​ខ្យល់​ដែល​បញ្ចេញ​សំឡេង​ឮ​ខ្លាំង រហូត​ដល់​​ប៉ូលិស​ឈ្មោះ Jonel Nuezca ដែល​ជា​អ្នក​ជិត​ខាង​​ទ្រាំ​មិន​បាន។ រឿង​​ទាស់​ទែង​កាន់​តែ​ខ្លាំង ពេល​ដែល​លោក​​ Jonel ព្យាយាម​ចាប់​ Frank ​ហើយ​ពេល​នោះ​​ម្ដាយ​វ័យ ៥២ឆ្នាំ​​ឈ្មោះ Sonya Gregorio របស់​ Frank ​ព្យាយាម​បញ្ឈប់​​លោក​ Jonel ដោយ​​​ពាំង​​​កូន​ប្រុស​របស់​ខ្លួន។

​​​​​អ្នក​ស្រី Sonya និយាយ​ថា​លោក Jonel ​មិន​មាន​ដីកា​ចាប់​ខ្លួន​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​នៅ​តែ​រឹង​ទទឹង​ចង់​ចាប់​ខ្លួន​កូន​ប្រុស​របស់​ខ្លួន។ ​កូន​ស្រី​របស់​លោក Jonel ​ក៏​ស្ថិត​នៅ​​ក្នុង​ហេតុការណ៍​នោះ​ដែរ ដោយ​នាង​បាន​ស្រែក​ឮៗ​ថា "ឪពុក​​របស់​ខ្ញុំ​គឺ​ជា​ប៉ូលិស” ហើយ​អ្នក​ស្រី Sonya ក៏​បាន​តប​ទៅ​វិញ​ដោយ​ច្រៀង​ឃ្លា​ក្នុង​បទ "I Don’t Care” របស់ 2NE1។ បន្ទាប់​មក​លោក Jonel ក៏​បាន​​​លើ​កាំភ្លើង​បាញ់​ចំ​ក្បាល​អ្នក​ស្រី Sonya ​ហើយ​ក៏​​បាញ់​ចំ​ Frank ផង​ដែរ។

មាន​ការ​រាយការណ៍​ថា​ក្រោយ​ការ​បាញ់​ប្រហារ​ដ៏​ព្រៃផ្សៃ​នេះ លោក Jonel បាន​ដើរ​ចេញ​ជា​មួយ​កូនស្រី​របស់​ខ្លួន។ បើ​ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​នគរបាល​ជាតិ​ហ្វីលីពីន​ បាន​ឲ្យ​ដឹង​ថា​លោក Jonel ពី​មុន​មក​ធ្លាប់​ជាប់​ចោទ​ពី​បទ​ឃាតកម្ម​ចំនួន២ ប៉ុន្តែ​ត្រូវ​បាន​រួច​ទោស​ដោយ​សារ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់។

ក្រោយ​ពី​​ព័ត៌មាន​នេះ​ចេញ​ផ្សាយ​ បទ "I Don’t Care’ បាន​ល្បី​ឡើង​វិញ​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ទាមទារ​ឲ្យ​មាន​​ការ​ដាក់ទោស​ដោយ​យុត្តិធម៌​ផង​ដែរ៕​​​​​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;