​Juventus ​ចាញ់​ធ្វើ​ឲ្យ​ AC Milan ​​ក្លាយ​ជា​ក្រុម​ មិន​ចាញ់​សោះ​តែ​១​គត់​ទូទាំង​លីគ៥អឺរ៉ុប​

  • 2020-12-23 06:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


​ក្រុម​ម្ចាស់​ផ្ទះ​ Juventus ​បាន​រង​បរាជ័យ​ ​៣ ​គ្រាប់​ទល់​នឹង​ក្រុម​ភ្ញៀវ​ ​Fiorentina ​ដែល​មាន​កីឡាករ​ជើង​ចាស់ Franck Ribéry ​នៅ​ទីនោះ​ ​ខណៈ​ដែល​ខ្សែការពារ​ក្រុម​សេះ​បង្កង់​ Juan Cuadrado ​បង្ក​កំហុស​បាន​កាត​ក្រហម​តាំង​ពី​នាទី ១៨ ​តង់​ទី១។

​ក្រុម​ម្ចាស់​ផ្ទះ​ក៏​​ប្រឹង​ប្រែង​សម្រុក​​​ខ្លាំង​ណាស់​ដែរ​ ​តែ​មិន​អាច​រក​គ្រាប់​បាន​សោះ​ទោះ​ជា​ប្តូរ​កីឡាករ​អស់ ៥ នាក់​ហើយ​សូម្បី​តែ​ខ្សែប្រយុទ្ធ​ Cristiano Ronaldo​ និង​ជើង​ស៊ុត​វ័យ​ក្មេង​ Chiesa ​ព្យាយាម​យ៉ាង​ណា​ក៏​មិន​បាន​ផល។​

​លទ្ធផល​ចាញ់​នេះ​ ​បាន​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម "Old Lady” ​បរាជ័យ​លើក​ដំបូង​ក្នុង​លីគ​។ ​ហើយ​ក៏​បាត់បង់​កំណត់ត្រា​ក្រុម​លេង​មិន​ចាញ់​​សោះ​​ទូទាំង​លីគ៥អឺរ៉ុប​​ធ្លាក់​ដល់​ដៃ AC Milan ​វិញ​ពោល​គឺ ​AC ​លេង​១៣​ប្រកួត​ឈ្នះ ៩ ស្មើ៤ ​ចាញ់០ បច្ចុប្បន្ន​តារាង​ពិន្ទុ​ក្រុម AC មាន ៣១ ពិន្ទុ​​ឯ Juventus ឈរ​លេខ ៤ មាន២៤ពិន្ទុ។

Ronaldo ពេលលេង​ទល់នឹង Fiorentina
Zlatan តំណាងក្រុម AC Milan

ទស្សនា​វីដេអូ​ខាងក្រោម៖​

ប្រភព៖ Bleacherreport

អត្ថបទពេញនិយម
;