ប្រឹង​ទាល់​ស្លាប់​ក៏​មិន​ស្រក​គីឡូ​ដែរ បើ​​មិន​បោះ​ចោល​ទម្លាប់​​ទាំង​៥​នេះ!

  • 2020-12-24 06:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខំ​តម​អាហារ ខំ​ហាត់​ប្រាណ តែ​មិន​ស្រក​​​គីឡូ​សោះ​អ៊ីចឹង? នេះ​អាច​បណ្ដាល​មក​ពី​ទម្លាប់​​ពេល​ព្រឹក​ចំនួន ៥​របស់​អ្នក ដែល​ទប់​ស្កាត់​មិន​ឲ្យ​សាច់​ខ្លាញ់​រលាយ​ចេញ​ពី​ខ្លួន​ប្រាណ​បាន។ ទម្លាប់​ទាំង​៥​ មាន​ដូច​​ការ​រៀបរាប់​ខាង​ក្រោម៖

១. គេង​ច្រើន​ពេក

គួរ​មាន​ការ​កំណត់​ពេល​វេលា​គេង​ឲ្យ​គ្រប់គ្រាន់​ល្អ បើ​អ្នក​ពិត​ជា​​ចង់​​បាន​រាង​ស្អាត​សមសួន​​ដូច​គេ។ ការ​គេង​តិច​ពេក​​​នឹង​​ធ្វើ​ឲ្យ​ចំណង់​​​ទទួល​ទាន​អាហារ​របស់​អ្នក​កើន​ឡើង​ខ្លាំង។ ដោយ​ឡែក បើ​គេង​ច្រើន​ម៉ោង​ពេក (លើស​ពី​១០​ម៉ោង​ក្នុង​១​យប់) រាង​កាយ​នឹង​បង្កើន​ម៉ាស​កាន់​តែ​ធំ​ឡើង មិន​ងាយ​​ស្រក​គីឡូ​ឡើយ។ នេះ​បើ​យោង​​តាម​ការ​សិក្សា​​របស់​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ PMC នៅ​សហរដ្ឋ​អាមេរិក។

ចំនួន​ម៉ោង​ដែល​​ល្អ​​សម្រាប់​ដំណេក​យប់​គឺ​ចន្លោះ​ពី ៧​ម៉ោង​ ទៅ ៩​ម៉ោង។

២. ភ្ញាក់​ពី​គេង​​ហើយ​មិនចេញ​ឲ្យ​​ត្រូវ​ថ្ងៃ

ក្រោយ​​ក្រោក​ពី​ដំណេក​ភ្លាម អ្នក​គួរ​បើក​វាំងនន ឬ​បង្អួច ដើម្បី​ឲ្យ​ស្បែក​អាច​ស្រូប​យក​ពន្លឺ​ថ្ងៃ។ បើ​តាម​ការ​សិក្សា​របស់សកលវិទ្យាល័យ PMC ដដែល បាន​បង្ហាញ​ថា បើ​កាលណា​អ្នក​ភ្ញាក់​នៅ​ពេល​ព្រឹក​មាន​ថ្ងៃ​រះ នោះ​រលក​ពន្លឺ​ពណ៌​ខៀវ​ដែល​ប៉ះ​នឹង​ស្បែក​​របស់​អ្នក​នឹង​ជួយ​​ជំរុញ​​​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ហើយ​ជួយ​ឲ្យ​អ្នក​ឆាប់​ស្វាង​ថែម​ទៀត​ផង។ គួរ​ឲ្យ​ពន្លឺ​​ថ្ងៃ​រះ​ពេល​ព្រឹក​​ជះ​មក​ប៉ះ​សាច់​អ្នក​ឲ្យ​បាន​២០ ទៅ ៣០​នាទី​ជា​រៀងរាល់​ព្រឹក។

៣. មិន​ចេះ​រៀបចំ​កន្លែង​ដេក

ស្ដាប់​ទៅ​ចម្លែក​ណាស់​​មែន​ទេ? ប៉ុន្តែ​វា​ជា​ការ​ពិត​មួយ​ដែល​រក​ឃើញ​​ដោយ​អង្គការ​ Sleep Foundation នៅ​អាមេរិក។ បើ​កន្លែង​គេង​មិន​ស្អាត គ្មាន​ការ​រៀបចំ​ល្អ វា​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​ដំណេក​មិន​លង់លក់​ស្រួល​ល្អ និង​មិន​គ្រប់​គ្រាន់។ កត្តា​នេះ​ហើយ​ទើប​អ្នក​មិន​អាច​សម្រក​​​គីឡូ​សម​ដូច​បំណង​ប្រាថ្នា​បាន។

៤. ភ្លេច​មើល​គីឡូ​ខ្លួន​ឯង

អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ Cornell បាន​បង្ហាញ​ថា ការ​តាមដាន​ទម្ងន់​​ខ្លួន​ឯង​ជា​ប្រចាំ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ និង​ជោគជ័យ​នៅ​ក្នុង​ការ​ជំរុញ​​សកម្មភាព​​សម្រក។ ពេល​ដែល​គួរ​ថ្លឹង​គីឡូ​គឺ​នៅ​ពេល​ព្រឹក ក្រោយ​ភ្ញាក់​ពី​គេង​មុន​ទទួល​ទាន​អាហារ ឬ​ផឹក​ទឹក ព្រោះ​​ពេល​នោះ​ហើយ​គឺ​ជា​ទម្ងន់​ពិត​ប្រាកដ​ជាក់​លាក់​របស់​​អ្នក។

៥. ញ៉ាំ​អាហារ​ព្រឹក​តិច​ពេក

ការ​ញ៉ាំ​អាហារ​ព្រឹក​តិច​មិន​​ល្អ​ទាល់​តែ​សោះ​ចំពោះ​អ្នក​ចង់​ស្រក​ ​និង​ចង់​មាន​សុខភាព​ល្អ។ អាហារ​ព្រឹក​គឺ​ជា​អាហារ​ទ្រទ្រង់​រាងកាយ​ចាំបាច់​ជាង​គេ​​បំផុត ពិសេស​គឺ​បន្ថែម​ការ​ផ្គត់​ផ្គង់​សារធាតុ​ចិញ្ចឹម ក៏​ដូចជា​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ។ គួរ​ញ៉ាំ​អាហារ​ព្រឹក​ដែល​មាន​កម្រិត​កាឡូរី​ចំនួន ៦០០ ហើយ​​សម្បូរ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ កាបូនអ៊ីដ្រាត និង​ប្រភេទ​​បង្អែម​លាង​មាត់​តិច​តួច៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;