អ្នកទិញ​ផ្ទះ​តម្លៃក្រោម​ ៧ម៉ឺនដុល្លារក្នុងឆ្នាំ​២០២១ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ

  • 2020-12-24 03:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បន្ត​ការលើកលែងពន្ធ​ប្រថាប់ត្រា សម្រាប់​អ្នកទិញផ្ទះ​ដែល​មានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក ដោយ​គិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ នៅតាម​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អំពី​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់​គ្រងផលប៉ះពាល់​លើវិស័យសំខាន់ៗ​នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍​នៃវិបត្តិ ការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្រោយពីវិបត្តិ​នៃជំងឺកូវីដ១៩ ជុំទី២ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ឱ្យចូលរួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការបញ្ចុះ​ថ្លៃផ្ទះ ទៅតាម​លទ្ធភាព​ដែល​អាចធ្វើទៅបាន៕

អត្ថបទថ្មី
;