ទិនហ្វី​ឈ្នះ​រឿង​ក្ដី​ជាមួយ​មិត្ត​ស្រី​ចាស់​រឿង​​បំណុល​រាប់​លាន​ដុល្លារ

  • 2020-12-24 03:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​កោះ​ហុងកុង​បាន​សម្រេច​ឲ្យ​កំពូល​តារា​សម្ដែង​ប្រុស​ចិន Stephen Chow ឈ្នះ​រឿង​ក្ដី​ជាមួយ​អតីតមិត្ត​ស្រី ហើយ​នារី​រូប​នេះ​ត្រូវ​ទទួល​បន្ទុក​​​ថ្លៃប្ដឹង​ផ្ដល់​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ២៣​ ខែ​ធ្នូ​មុន​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ពី​ការ​ប្ដឹង​ផ្ដល់​រវាង​កំពូល​តារា​សម្ដែង​ប្រុ​សចិន Stephen Chow ជាមួយ​អតីត​មិត្ត​ស្រី Yu Wen Feng។ តាម​នោះ​ដែរ តុលាការ​បាន​សម្រេច​ឲ្យ​សិល្បករ​អាយុ​៥៨​ឆ្នាំ ឈ្នះ​រឿង​ក្ដី​មួយ​នេះ។ បន្ថែម​ពី​នេះ នារី​ខាង​លើ​ត្រូវ​ចេញ​សង​ថ្លៃ​ប្ដឹង​គ្នា​នេះ​ទាំង​សង​ខាង​ ដោយ​ខ្លួន​បាន​ចាញ់​ក្ដី។ បណ្ដាញ​ព័ត៌មាន​ហុងកុង​បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​ស្រី​របស់​ស្ដេច​កំប្លែង​ហុងកុង​ត្រូវ​ចំណាយ​មិន​តិច​ជាង ២​លាន​ដុល្លារ​កន្លះ​នោះ​ឡើយ ដោយ​សារ​តំណាង​របស់​អ្នក​ទាំង​២​គឺ​ជា​មេធាវី​លំដាប់​ខ្ពស់​៤​រូប​របស់​កោះ​ហុងកុង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មិថុនា​មុន​នេះ អតីត​មិត្ត​ស្រី​របស់​តួ​រឿង​ បាល់ទាត់​សៅលិញ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​ទាមទារ​៩​លាន​ដុល្លារ។ តាម​ពាក្យ​បណ្ដឹង នាង​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ស្រលាញ់​គ្នា នាង​បាន​ធ្វើ​ជា​អ្នក​ផ្ដល់​យោបល់​ដល់​ការ​វិនិយោគ​ទុន​របស់​លោក​ដែល​ធ្វើ​ឲ្យ​លោក​សល់​លុយ​យ៉ាង​ច្រើន។ ក្រៅ​ពី​លុយ​ប្រាក់​ខែ លោក​បាន​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ចំណេញ​ខ្លះ​​ឲ្យ​នាង​គឺ​១០% ដែល​សរុប​គឺ​ ១០​លាន​ដុល្លារ។ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក លោក​ទើ​បតែ​ឲ្យ​នាង​បាន​ត្រឹម​តែ​១​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​នាង​បៀម​ទុក្ខ​អស់​១៨​ឆ្នាំ​មក​ហើយ។

នៅ​អំឡុង​ពេល​កាត់​ក្ដី ស្ដេច​កំប្លែង​មាន​អត្រា​ឈ្នះ​ច្រើន​ជាង​​ដោយ​សារ​តែ​ភស្តុតាង​ដែល​អតីត​មិត្ត​ស្រី​យក​មក​គឺ​សំអាង​តែ​លើ​មាត់​ហើយ​មិន​មាន​​ឯកសារ​ច្បាស់​លាស់​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;