កូវីដ១៩ ប្រភេទថ្មី ចូលមកដល់តំបន់អាស៊ានហើយ!
- 2020-12-24 04:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩ ប្រភេទថ្មី ចូលមកដល់តំបន់អាស៊ានហើយ!
ចន្លោះមិនឃើញ
ប្រទេសសិង្ហបុរី បានរកឃើញវីរុសកូវីដ១៩ប្រភេទថ្មី ដែលកើតឡើងលើនារីម្នាក់ដែលមកពីប្រទេសអង់គ្លេស។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
អ្នកជំងឺនេះ មានអាយុ១៧ឆ្នាំ បានទៅសិក្សានៅអង់គ្លេស តាំងពីខែសីហា។ នាងត្រឡប់មកពីអង់គ្លេស និងមកដល់សិង្ហបុរីនៅថ្ងៃទី៦ ខែធ្នូ ហើយបានធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។ នាងចេញរោគសញ្ញាក្តៅខ្លួននៅថ្ងៃទី៧ ខែធ្នូ ហើយត្រូវបានធ្វើតេស្តរោគឃើញឆ្លងកូវីដ១៩ នៅថ្ងៃទី៨ធ្នូ។
យ៉ាងណាមិញ អ្នកដែលប្រាស្រ័យទាក់ទងជាមួយនឹងនាង ត្រូវបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។
គិតមកត្រឹមព្រឹកថ្ងៃទី២៤ធ្នូនេះ សិង្ហបុរី មានករណីឆ្លងកូវីដ១៩សរុប ៥៨៤៨២នាក់ ក្នុងនោះស្លាប់ ២៩នាក់ និងជាសះស្បើយ ៥៨៣៣២នាក់៕