ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ដៃគ្នាប្រឆាំងនឹងសម្បុក Hakcer ដ៏ធំបំផុតមួយ
- 2020-12-24 04:37:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ដៃគ្នាប្រឆាំងនឹងសម្បុក Hakcer ដ៏ធំបំផុតមួយ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានខែចុងក្រោយនេះមានការប្រហារទ្រង់ទ្រាយធំពី Hacker ទៅលើក្រុមហ៊ុន SolarWinds ដោយគ្រោះថ្នាក់នេះបានបង្ហាញឱ្យឃើញថា មិនត្រឹមបញ្ហាលើផ្នែកកម្មវិធីនោះទេ ក៏មានភាពយឺតយ៉ាវនៅក្នុងផ្នែកច្បាប់ការពារទិន្នន័យឯកជនផងដែរ។
ចំណែកក្រុមហ៊ុន Facebook ដែលទទួលរងការវាយប្រហារកាលពីឆ្នាំមុនផងដែរនោះ ពេលនេះគឺកំពុងស្វះស្វែងរកវិធានការផ្លូវច្បាប់ ដោយចាប់ដៃជាមួយក្រុមហ៊ុនធំៗដូចជា Microsoft, Google និង Cisco ដើម្បីប្រឆាំង ដាក់បណ្ដឹងទៅក្រុមហ៊ុន NSO របស់អ៊ីស្រាអែល ដែលជាប្រភពលួចយកទិន្នន័យដ៏ធំបំផុតមួយ។
ក្រុមហ៊ុន NSO Group មានមូលដ្ឋាននៅ ប្រទេសអ៊ីស្រាអែល គឺមានភាពល្បីល្បាញផ្នែកអភិវឌ្ឍកម្មវិធី និងលក់ដូរមេរោគ ក៏ដូចជាមធ្យោបាយ Hack ផ្សេងៗ ដើម្បីវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័រ និងលួចតាមដានឯកជនភាពរបស់អ្នកប្រើប្រាស់។
ហើយមុខសញ្ញាដែលពួកគេ Hack រួមមានសកម្មជន អ្នកនយោបាយ មន្រ្តីរដ្ឋាភិបាល នាយកប្រតិបត្តិក្រុមហ៊ុន ចំណែកអតិថិជនដែលជួល NSO Group ធ្វើការលើរឿងនេះច្រើនតែជា មនុស្សរបស់រដ្ឋាភិបាល ភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសមួយចំនួន និងអ្នកដែលរងការគាបសង្កត់មួយចំនួន។ ដោយពឹងផ្អែកលើកត្តាបែបនេះហើយខាងលើទើប NSO នៅបន្តការប្រកែកថាមិនអាចប្ដឹងពួកគេបាននោះទេ ព្រោះពួកគេធ្វើការទៅតាមគោលការណ៍ ស្របទៅតាមច្បាប់ មានអភ័យឯកសិទ្ធិ មិនល្មើសនឹងច្បាប់នោះទេ។
ក្រុមហ៊ុនខាងលើក៏បានបរាជ័យក្នុងការជំទាស់ម្ដងរួចមកហើយកាលពីនៅរដ្ឋកាលីហ្វញ៉ា ប៉ុន្តែបានសម្រេចប្ដឹងជំទាស់បន្តទៅ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក។ ឥលូវនេះក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Microsoft, Google, Cisco, Dell រួមមានសមាគមអ៊ីនធឺណិត ក៏បានដាក់ពាក្យបន្តទៅសាលាឧទ្ធរណ៍ដូចគ្នាក្នុងករណីនេះ។
នៅក្នុងលិខិតក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ មានសេចក្ដីសង្ខេបបានបង្ហាញថា ការលើកលែងទោសចំពោះ NSO Groupនឹងធ្វើឱ្យរដ្ឋាភិបាលលើពិភពលោកជាច្រើនអាចរងគ្រោះដោយការលួចយកទិន្នន័យពី Hacker ជាពិសេសគឺការប្រឆាំងទៅនឹងសហរដ្ឋអាមេរិក។
គួរបន្ថែមបន្ដិចកាលពីថ្មីៗនេះ ក្រុមហ៊ុនមានមូលដ្ឋាននៅអ៊ីស្រាអែលខាងលើ ត្រូវបានគេស៊ើបដឹងថា បានវាយប្រហារតាមអ៊ីនធឺណិត ដោយលួចតាមដានទិន្នន័យលើ iPhoneរបស់អ្នកសារព័ត៌មាននៅស្ថាប័ន Al Jazeera ចំនួន ៣៦នាក់ ដោយប្រើប្រាស់មេរោគមានឈ្មោះថា Pegasus Spyware៕