រកឃើញបុរសឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ទើបមកពីប្រទេសសិង្ហបុរី
- 2020-12-27 01:44:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញបុរសឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ទើបមកពីប្រទេសសិង្ហបុរី
ចន្លោះមិនឃើញ
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១នាក់ និងករណីជាសះស្បើយចំនួន ១នាក់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ខាងលើ ជាអ្នកដំណើរចូលមកកម្ពុជា ដែលមិនមានពាក់ព័ន្ធទៅនឹងករណី "ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា" ឡើយ។ បុរសជាជនជាតិឥណ្ឌូនេស៊ីនេះ មានអាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥១នាក់ ដែលនៅក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៥០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ២៧នាក់ និងនៅសណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ២៣នាក់៕
សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖