ដឹងថ្ងៃ សិង្ហបុរីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ហើយ!
- 2020-12-28 02:04:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថ្ងៃ សិង្ហបុរីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ហើយ!
ចន្លោះមិនឃើញ
សិង្ហបុរី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះនឹងចាក់ឱ្យមុនគេដល់បុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលជាតិជំងឺឆ្លង។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៧ធ្នូ។
កម្មវិធីចាក់វ៉ាក់សំាងនេះ នឹងបន្តផ្តល់ជូនទៅបុគ្គលិកនៅស្ថាប័នសុខាភិបាលទាំងរដ្ឋ និងឯកជនផ្សេងទៀត ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ចំណែកប្រជាជនវ័យចាស់ជរាដែលមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ នឹងទទួលបានអាទិភាពបន្ទាប់ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ នៅខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងសុខាភិបាល លើកឡើងថា ការចាក់វ៉ាក់សាំងឱ្យអ្នកអាទិភាពខាងលើនេះ គឺស្របតាមការផ្តល់អនុសាសន៍ពីគណៈកម្មាធិការជំនាញ ព្រោះបុគ្គលិក និងជនចាស់ជរា ជាអ្នកដែលងាយទទួលរងគ្រោះពីការឆ្លងជំងឺនេះជាងគេ។
យ៉ាងណាមិញ ក្រសួងដដែលនេះលើកឡើងថា «ការចាក់វ៉ាក់សាំង មិនមែនជាគ្រាប់កាំភ្លើងដែលអាចបញ្ចប់ជំងឺរាតត្បាតនេះភ្លាមៗនោះទេ ប៉ុន្តែវាជាគន្លឹះមួយដែលអាចឱ្យយើងវិលទៅរកសុវត្ថិភាព»។
សូមរំលឹកថា សិង្ហបុរីបានទទួលចំនួនដូសដំបូងនៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ក្នុងការទទួលវ៉ាក់សាំងនេះ៕