លោក ប្រាយុទ្ធ ផ្ញើសារជូនសម្តេច ហ៊ុន សែន

  • 2020-12-28 06:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា​ បាន​ផ្ញើសារ​ជូនសម្តេច ហ៊ុន សែន ក្នុង​ឱកាស​នៃខួប​៧០ឆ្នាំ​នៃការបង្កើត​ទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ ដោយ​លោកសង្កត់ធ្ងន់ថា ទំនាក់ទំនង​ប្រទេសទាំងពីរ កាន់តែមានភាព​រឹងមាំ​ជាងពេលណា​ទាំងអស់។

ក្នុងសារលិខិតនេះ លោក ប្រាយុទ្ធ បានលើកឡើង​អំពីទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើង​ដល់ ៩ពាន់លានដុល្លារ ក្នុងឆ្នាំ​២០១៩។ ជាមួយគ្នានោះ ការវិនិយោគ​របស់​ថៃ នៅកម្ពុជាបានកើនឡើង​ និងរួមចំណែក​ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

លោក ប្រាយុទ្ធ ក៏បាន​បញ្ជាក់​ពីការធ្វើការរួមគ្នា​ ក្នុងការកាត់​បន្ថយផលប៉ះពាល់​នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់​ប្រទេសទាំងពីរផងដែរ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;