កុំបារម្ភ! រដ្ឋ​ដំឡើងពន្ធ ៥% តែ​លើ​រថយន្តនាំចូលថ្មី​ដែល​ជាប់សិទ្ធិផ្តាច់មុខ​ប៉ុណ្ណោះ

  • 2020-12-28 08:51:19
  • ចំនួនមតិ 6 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ


ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​បូកបន្ថែម​ពន្ធ ៥% លើការនាំចូល​រថយន្តថ្មី​ដែល​ជាប់សិទ្ធិ​ផ្តាច់មុខ​លើការនាំចូល និងចែកចាយ សម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន។ នេះបើតាម​លិខិតរបស់​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០។

គោលបំណង​នៃការបូកបន្ថែមពន្ធនេះ គឺ​ដើម្បីពង្រឹង​ប្រសិទ្ធភាព​នៃការ​គ្រប់គ្រងការនាំចូល​ជាលក្ខណៈ​បុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន នូវរថយន្តថ្មី​ដែលជាប់​សិទ្ធិ​ផ្តាច់មុខ​លើការនាំចូល និងចែកចាយ។

លិខិតនេះបន្តថា បុគ្គល​នាំចូល​ មិនអាចលក់ ឬផ្ទេរកម្មសិទ្ធិរថយន្ត​ទៅបុគ្គលផ្សេង មុនពេល​ចុះបញ្ជី​ធ្វើផ្លាកលេខរថយន្ត​ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ៕

;