ភ្លឺភ្នែកចែស! នេះ​រូបភាព​ដ៏​កម្រ​ថត​បាន​ច្បាស់ៗពី​ពូជសត្វ​តោ​ពណ៌ ស

  • 2020-12-29 06:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Simon Needham គឺ​ជា​​អ្នក​ធ្វើ​ការងារ​​មនុស្សធម៌ និង​ជា​អ្នក​ថត​រូប​ម្នាក់។ ស្នាដៃ​មួយ​គួរ​ឲ្យ​កត់​សម្គាល់​របស់​លោក​គឺ​ការ​ផ្ដិត​យក​រូបភាព​​ពូជ​សត្វ​តោ​ពណ៌ ស ដ៏​កម្រ​ ដែល​ពិត​ជា​ញ៉ាំង​​ចំណាប់​អារម្មណ៍​ និង​ក្រសែ​ភ្នែក​មហាជន​​​បាន​ជា​ច្រើន។

លោក Simon បាន​រៀបរាប់​ថា ដើម្បី​បាន​រូប​ថត​ទាំង​នេះ លោក​បាន​ទៅ​កៀក​នឹង​​ហ្វូង​សត្វ​តោ​ណាស់។ ត្បិត​​លោក​​លាក់​ពួន​ថត​នៅ​កន្លែង​ដែល​​មាន​សុវត្ថិភាព​ហើយ​ក៏​ដោយ ក៏​លោក​នៅ​តែ​មាន​អារម្មណ៍​​ភ័យខ្លាច​ដដែល។ លោក​បាន​និយាយ​បន្ត​​ថា តោ​មាន​កម្លាំង​ខ្លាំង​ជាង​មនុស្ស​ដល់​ទៅ ៨​ដង​ឯណោះ ហើយ​គ្រាន់​តែ​ឃើញ​តោ​បង្ហាញ​វត្តមាន​ភ្លាម លោក​ក៏​មាន​​ភាព​រអា​នឹង​អំណាច​ពួក​វា​បាត់​ទៅ​ហើយ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​​​នៅ​តែ​អាច​​តាំង​អារម្មណ៍​ប្រមូល​យក​រូប​ភាព​ពូជ​សត្វ​តោ​ដ៏​កម្រ​នេះ​បាន​យ៉ាង​ស្រស់​ស្អាត​ដដែល។

សូម​ទស្សនា​ស្នាដៃ​របស់​លោក Simon Needham នៅ​ខាង​ក្រោម៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;