តើទិន្នន័យប្រេងកាតនៅកម្ពុជាទាំងអស់ ជាកម្មសិទ្ធិរបស់នរណា?
- 2020-12-29 01:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទិន្នន័យប្រេងកាតនៅកម្ពុជាទាំងអស់ ជាកម្មសិទ្ធិរបស់នរណា?
ចន្លោះមិនឃើញ
យោងតាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានខ្លឹមសារថា៖
ទន្នន័យប្រេងកាតទាំងអស់ដែលទទួលបានពីប្រតិបត្តិការប្រេងកាត គឺជាកម្មសិទ្ធិរបស់រដ្ឋ និងត្រូវគ្រប់គ្រងចាត់ចែងដោយក្រសួងរ៉ែ និងថាមពល។
អ្នកចុះកិច្ចព្រមព្រៀងប្រេងកាតអាចប្រើប្រាស់ទន្នន័យប្រេងកាតដែលពាក់ព័ន្ធនឹងតំបន់ចុះកិច្ចព្រមព្រៀងក្នុងរយៈពេលសុពលភាពនៃកិច្ចព្រមព្រៀងប្រេងកាត។
អ្នកចុះកិច្ចព្រមព្រៀងប្រេងកាតត្រូវប្រគល់គ្រប់ទិន្នន័យប្រេងកាតទាំងអស់ពីប្រតិបត្តិការប្រេងកាតជូនក្រសួងរ៉ែ និងថាមពល នៅពេលកិច្ចព្រមព្រៀងប្រេងកាតត្រូវបានបញ្ចប់ ឬផុតសុពលភាព។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុកA ក្នុងដែនសមុទ្រកម្ពុជា ដែលមានក្រុមហ៊ុន Kris Energy ជាប្រតិបត្តិករនៃគម្រោងនេះ។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា៕