សម្តេច ហ៊ុន សែន ថាលុយដែលបានមកពីប្រេងកាត នឹង​យកទៅប្រើលើវិស័យអាទិភាព​២

  • 2020-12-29 04:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា លុយដែលបាន​មកពីប្រេងកាត នឹងយកទៅប្រើលើវិស័យអាទិភាព​២ គឺអប់រំ និង សុខាភិបាល។

ក្នុងការថ្លែងសារពិសេសនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ លើកឡើងយ៉ាងដូច្នេះថា៖ «លុយប្រេងនេះ គឺលើកឡើង ២០ឆ្នាំមុនហើយ តែក្រោយមកស្ងាត់។ ឥឡូវគេអាចដាក់សំណួរបាន ដាក់សំណួរថា បើបាន​លុយហ្នឹង អ្នកឯងចាយលើអី? ខ្ញុំនឹងឆ្លើយប្រាប់អ្នកឯងថា ខ្ញុំនឹងផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងសុខាភិបាល»។

សូមជម្រាប​ថា នៅថ្ងៃនេះ កម្ពុជា​បាន​ចាប់ផ្តើម​ផលិតកម្មប្រេងដំបូង​របស់​ខ្លួន នៅតំបន់ប្លុកA ក្នុងដែន​សមុទ្រកម្ពុជា ដែលមាន​ក្រុមហ៊ុន Kris Energy ជាប្រតិបត្តិករនៃគម្រោងនេះ។ តំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា៕

អត្ថបទថ្មី
;