នារីម្នាក់ទិញឡាន Roll Royce ជាកាដូខួបកំណើតលើកទី ២៣ឲ្យមិត្តប្រុស ដឹកដល់សាលាតែម្ដង
- 2020-12-29 06:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ទិញឡាន Roll Royce ជាកាដូខួបកំណើតលើកទី ២៣ឲ្យមិត្តប្រុស ដឹកដល់សាលាតែម្ដង
ចន្លោះមិនឃើញ
នារីម្នាក់មកពីប្រទេសចិនបានចំណាយលុយយ៉ាងច្រើនដើម្បីទិញឡានទំនើបជូនមិត្តប្រុស ក្នុងឱកាសថ្ងៃកំណើត និងបុណ្យណូអែល។
ជាធម្មតា នៅក្នុងឱកាសបុណ្យណូអែល សមាជិកគ្រួសារ ក៏ដូចសង្សារ តែងតែយកឱកាសនេះដើម្បីជូនកាដូដល់មនុស្សជាទីស្រលាញ់។ កាដូសូកូឡា និងផ្កាជារឿងធម្មតាទៅហើយសម្រាប់គូសង្សារនឹងគ្នា។ យ៉ាងណាក្ដី នារីម្នាក់មកពីខេត្ត Shenzhen ប្រទេសចិន បានធ្វើឲ្យកក្រើកបណ្ដាញសង្គមប្រទេសមួយនេះតែម្ដង នៅពេលនារីឈ្មោះ Xiao Peng បានកុម្ម៉ង់កំពូលរថយន្តស៊េរីចុងក្រោយបង្អស់របស់ម៉ាក Roll Royce ដើម្បីជូនមិត្តប្រុសរបស់ខ្លួនក្នុងឱកាសថ្ងៃខួបកំណើតលើកទី ២៣ និងថ្ងៃបុណ្យណូអែលរួមគ្នាតែម្ដង។
អ្វីដែលពិសេសនោះគឺ នារីមានលុយខាងលើ បានឲ្យម៉ាកឡានមួយនេះ ដឹកជញ្ជូនហើយតុបតែងជាបែបកាដូ ដើម្បីដឹកទៅដល់សាលារបស់ខាងប្រុសតែម្ដង។ នៅលើប្រអប់កាដូ ស្រីស្រស់រូបនេះ បានសរសេរថា៖ រីករាយថ្ងៃខួបកំណើតលើកទី២៣ បងសម្លាញ់។
នៅលើបណ្ដាញសង្គម មនុស្សជាច្រើនបានសម្ដែងការច្រណែននឹងបុរសវ័យ២៣ឆ្នាំខាងលើ ដែលមានមិត្តស្រីហ៊ានទិញកាដូឲ្យថ្លៃយ៉ាងនេះ។ ក្រោយពេលរឿងនេះល្បីឈ្មោះ ខាងស្រីបានចេញមុខហើយនិយាយទៅវិញថា៖ ចាប់តាំងពីពេលស្រលាញ់គ្នាមក ជារៀងរាល់ខែ គាត់តែងតែទិញកាដូឲ្យខ្ញុំជានិច្ច។ ដូចនេះហើយ ក្នុងឱកាសខួបកំណើតរបស់គាត់ ខ្ញុំចង់ជូនអ្វីពិសេសសម្រាប់គាត់វិញម្ដង៕