លោក ប្រាយុទ្ធ៖ ឆ្នាំនេះ យើងឆ្លងឆ្នាំ​នៅផ្ទះរៀងៗខ្លួនទៅ

  • 2020-12-30 01:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា កាលពីថ្ងៃទី២៩ធ្នូ បាន​ជំរុញ​ឱ្យប្រជាជន​ធ្វើពិធី​ឆ្លងឆ្នាំ​នៅតាមផ្ទះរៀងៗខ្លួន ខណៈ​កំពុងមានការផ្ទុះកូវីដ១៩ ចេញពីខេត្តសាមុត សាខន រាតត្បាតដល់បណ្តាខេត្តក្រុងនានា រួមទាំងក្រុងបាងកកផងដែរ។

លោកបង្ហោះនៅលើទំព័រហ្វេសប៊ុកថា៖ «ឆ្នាំនេះ យើងនឹង​ប្រារព្ធពិធីឆ្លងឆ្នាំនៅតាមផ្ទះ ហើយ​ដែលមានកំណត់ចំនួនមនុស្ស»។

លោកបន្ថែមថា បើមិនចាំបាច់ ប្រជាជន​គួរកុំធ្វើដំណើរចេញទៅក្រៅផ្ទះ ហើយត្រូវចៀសវាង​កន្លែង​ដែលមានមនុស្សច្រើន។

ជាមួយគ្នានោះ លោក ប្រាយុទ្ធ បាន​ណែនាំឱ្យប្រជាជន​អនុវត្តតាមវិធានសុខាភិបាល ដើម្បី​បង្ការជំងឺកូវីដ១៩ និង​តាមដានព័ត៌មាន​អំពី​ស្ថានភាព​ជំងឺនេះ ឱ្យបានដិតដល់បំផុត។

គិតត្រឹម​ព្រឹកថ្ងៃទី៣០ធ្នូនេះ ថៃមានករណីឆ្លងកូវីដ១៩សរុប ៦៤៤០នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤១៨៤នាក់៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;