Yamaha Exciter ស៊េរីថ្មី ប្ដូររូបរាងប្លែក តម្លៃខ្ទង់ ២ពាន់ដុល្លារនៅវៀតណាម

  • 2020-12-30 02:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ល្ងាច​ម្សិលមិញ​នេះ Yamaha Vietnam បាន​បង្ហាញ​ចេញ​ផលិតផល​ម៉ូតូ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដែល​ជា​​ម៉ូដែល Exciter ជំនាន់​ថ្មី ជា​ការ​ប្រកាស​ចេញ​មុន​គេ​ក្នុង​ចំណោម​​ប្រទេស​អាស៊ីអាគ្នេយ៍។

ម៉ូតូ Yamaha Exciter ជំនាន់​ថ្មី មាន​ផ្លាស់​ប្ដូរ​ទាំង​ការ​ឌីហ្សាញ​រូបរាង និង​ប្រើ​ប្រាស់​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន​ទៀត​ផង។ រូបរាង​ថ្មី​មើល​ទៅ​​កាន់​តែ​តូច​ជាង​មុន និង​មាន​រូបរាង​បែប​ស្ព័រ​​​​ខ្លាំង​​ឡើង​ផង​ដែរ។

Exciter ជំនាន់​ថ្មី​នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ១៥៥សេសេ ជា​មួយ​បច្ចេកវិទ្យា VVA ដែល​វា​អាច​បញ្ចេញ​កម្លាំង​បាន ១៧,៧សេះ (ខ្លាំង​លើស Exciter 150 ចំនួន ២,៦សេះ)។ វា​ប្រើ​នូវ​​ចង្កឹះ​​លេខ​ថ្មី​៦​វគ្គ និង​មាន​ប្រើ​​អំប្រ៊ីយ៉ា​ពិសេស​ដែល​ធ្លាប់​មាន​តែ​នៅ​លើ​ម៉ូតូ​ម៉ាស៊ីន​ធំ​ប៉ុណ្ណោះ។

​នៅ​ទីផ្សារ​ប្រទេស​វៀតណាម Yamaha Exciter 155 មាន​លក់​ដោយ​ចែក​ចេញ​ជា​បី​ប្រភេទ ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២០៣៥ដុល្លារ ដល់​តម្លៃ​ថ្លៃ​បំផុត​គឺ​​ប្រមាណ ២១៩១ដុល្លារ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;