មកមើលការព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១

  • 2020-12-31 03:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា នៅឆ្នាំ២០២១ សេដ្ឋកិច្ចពិភពលោក​អាចងើបឡើងវិញ ប៉ុន្តែ​មានភាព​មិនស្មើសាច់នៅឡើយ និងអាចប្រឈម​នឹងភាព​មិន​ប្រាកដប្រជាខ្ពស់ ដែល​ជះឥទ្ធិពល​ដល់សេដ្ឋកិច្ចកម្ពុជា។

យោងតាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ​២០២០ និងទស្សនវិស័យ​ឆ្នាំ​២០២១ ចេញផ្សាយដោយ​ធនាគារជាតិនៃកម្ពុជា បង្ហាញថា វិស័យទេសចរណ៍អាច​បន្តធ្លាក់ចុះ ដោយសារ​ការ​ទទួលបាន​ថ្នាំបង្ការ​ទាមទារ​នូវពេលវេលា, ការលេចចេញមកមេរោគកូវិដ១៩ ប្រភេទថ្មី, ការស្ទាក់ស្ទើរក្នុងការធ្វើដំណើរ​របស់​ទេសចរអន្តរជាតិ​ដោយសារ​ការភ័យខ្លាចឆ្លង និងការថយចុះ​ចំណូល និង​សន្សំ។

របាយការណ៍ដដែលបន្តថា វិស័យ​កម្មន្តសាល រំពឹងថា​នឹង​ងើបឡើង​ជាលំដាប់ ជាពិសេស​វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈ​ដែលវិស័យ​កសិកម្ម​រំពឹងថា នឹងបន្តមានកំណើន​ល្អដូចឆ្នាំ២០២០ដែរ។ ចំណែក​វិស័យសំណង​ និងអចលនទ្រព្យ រំពឹងថា​ងើបឡើងសន្សឹមៗ ស្របពេល​ជាមួយនឹង​កំណើនវិនិយោគផ្ទាល់បរទេស។

យ៉ាងណាមិញ វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជា​វិស័យដឹកជញ្ជូន នឹង​អាចបន្ត​កើនឡើង​វិញ ប៉ុន្តែក្នុងល្បឿន​យឺត ដោយសារ​ការធ្លាក់ចុះ​ទេសចរអន្តរជាតិ បើទោះបី​ជាទេសចរ​ក្នុងស្រុក​មានភាព​សកម្មជាងមុនក៏ដោយ។

ក្នុងបរិការណ៍​ដែលថ្នាំ​បង្ការ​មានប្រសិទ្ធភាព​អាចទប់ស្កាត់​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ បាន​ក្នុងឆមាសទី១ ឆ្នាំ​២០២១ នោះ​សេដ្ឋកិច្ចកម្ពុជា រំពឹងថា​នឹង​អាចងើបឡើងវិញ​ក្នុងរង្វង់ ៤% ហើយ​អត្រាអតិផរណា​នឹងមានកម្រិតក្រោម ៣% ដែលអាចគ្រប់គ្រងបាន៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;