ចាប់ពីថ្ងៃនេះតទៅ អង់គ្លេស លែងស្តាប់បង្គាប់ EU ទៀតហើយ

  • 2021-01-01 02:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១ ខែមករា ឆ្នាំ​២០២១នេះ គឺ​សករាជថ្មី​ដែលអង់គ្លេស ផ្តាច់​ខ្លួនចេញពី​សហភាពអឺរ៉ុបជាផ្លូវការ បន្ទាប់ពី​ការបោះឆ្នោត​ប្រជាមតិ កាលពី៤ឆ្នាំមុន។ ការណ៍នេះ គឺអាចឱ្យ​អង់គ្លេស អាចសម្រេចចិត្តនយោបាយ​លើឆាកអន្តរជាតិ​ដោយខ្លួនឯងភ្លាមៗ មិនចាំបាច់ត្រូវឆ្លងកាត់ពី EU ដូចមុនទៀតឡើយ។

លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បញ្ជាក់ថា ពេលនេះអង់គ្លេស​មានសេរី​ភាព​ក្នុងដៃរបស់ខ្លួនហើយ ដោយ​អាចធ្វើអ្វីៗ​កាន់តែប្លែក និងប្រសើរជាងមុន។

យ៉ាងណាមិញ ការផ្តាច់ខ្លួននេះ គឺ​ធ្វើឱ្យប្រជាជនអង់គ្លេស និង EU មិនអាចចេញចូលប្រទេស​ ដោយសេរីដូចមុនទៀតឡើយ ពោលគឺជំនួសវិញ​ដោយការប្រើប្រព័ន្ធអន្តោប្រវេសន៍រៀងៗខ្លួន​ ប៉ុន្តែ​ភាគីទាំងពីរ​បានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនឹងគ្នា ដោយបន្ត​មិនគិតពន្ធ ក្នុងការផ្លាស់ប្តូរទំនិញគ្នា។

ការចាកចេញរបស់អង់គ្លេស ក៏ត្រូវធ្វើឱ្យប៉ូលិសរបស់ប្រទេសនេះ មិន​អាចដំណើរការ​ប្រព័ន្ធទិន្ន័យ​សន្តិសុខ​ជាមួយ EU បានតទៅទៀតឡើយ៕

ប្រភព៖ BBC

អត្ថបទថ្មី
;