រយ:ពេលសុំច្បាប់សាងសង់ ជួសជុល...ស្របច្បាប់ឆ្នាំថ្មីនេះ

  • 2021-01-03 03:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុក្រឹត្យលេខ​២២៦​ អនក្រ.បក​​​ ចេញថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២០ ស្តីពី​ «លក្ខខ​​​ណ្ឌ​ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់រាជរដ្ឋាភិបាលកម្ពុជា» ត្រង់ជំពូកទី៤ លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង មាត្រា១៥ បានបញ្ជាក់រយ:ពេលស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់(សាងសង់ ជួសជុល...)មានដូចខាងក្រោម៖

- ការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ពីអភិបាលនៃគណ:អភិបាលក្រុង-ស្រុក-ខណ្ឌ មានរយ:ពេលយ៉ាងយូរ១០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

រូបវិញ្ញាបនបត្រប្រើប្រាស់សំណង់គំរូស្របច្បាប់ រូប៖ មន្ទីររៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់ខេត្តបន្ទាយមានជ័យ

- ការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ពីថ្នាក់អភិបាលនៃគណ:អភិបាល រាជធានី-ខេត្ត មានរយ:ពេលយ៉ាងយូរ១៥ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

-ការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់ មានរយ:ពេលយ៉ាងយូរ២០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

មាត្រា១៥ដដែលក៏បានបញ្ជាក់ផងដែរថា «រាល់ចម្លើយបដិសេធរបស់អាជ្ញាធរមានសមត្ថកិច្ចចំពោះការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណងត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានបញ្ជាក់អំពីមូលហេតុឲ្យបានច្បាស់លាស់។»

**«ការមិនសម្រេចលើពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់រយ:ពេលដែលបានកំណត់ក្នុងអនុក្រឹត្រនេះ ត្រូវចាត់ទុកថាអាជ្ញធរមានសមត្ថកិច្ចបានផ្តល់ការអនុញ្ញាតដល់ម្ចាស់សំណើដោយតុណ្ណីភាព(ការយល់ព្រមដោយពុំប្រកាស ឬមិននិយាយដោយចំហ)។ ក្នុងករណីនេះ ការប្រើប្រាស់សំណង់ត្រូវស្របតាមមុខងារប្រើប្រាស់សំណង់ដែលបានកំណត់ក្នុងកម្មវត្ថុនៃពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។»

សម្រាប់អ្នកចង់ដឹងពិស្តារខ្លឹមសារនៃអនុក្រឹត្យពី​ «លក្ខខ​​​ណ្ឌ​ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់រាជរដ្ឋាភិបាលកម្ពុជា» សូមចុចអានត្រង់នេះ

អត្ថបទថ្មី
;