រាជរដ្ឋាភិបាលកម្ពុជា សម្រេច​សង់ព្រលានយន្តហោះ​ថ្មីមួយ​ខ្នាតតំបន់

  • 2021-01-03 04:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ឱ្យសាងសង់​អាកាសយានដ្ឋាន​ថ្មី​ខ្នាតតំបន់ នៅខេត្ត​មណ្ឌលគិរី។ នេះបើតាមលិខិត​មួយ​របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០។

ក្រុមហ៊ុនចិន Powerchina International Group ត្រូវបានជ្រើសរើស​ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើ​គម្រោង​សាងសង់​ព្រលានយន្តហោះ​នេះ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុនទទួលរ៉ាប់រង​លើចំណាយ​នៃការសិក្សា​សមិទ្ធផល​លទ្ធភាព​គម្រោង ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល។

រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល ដឹកនាំ​រៀបចំកិច្ចព្រមព្រៀង​ក្របខណ្ឌ​ជាមួយក្រុមហ៊ុនខាងលើ តាមនីតិវិធី​ជាធរមាន​ដូចបាន​អនុវត្ត​កន្លងមក​សម្រាប់​គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និង​គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕

អត្ថបទថ្មី
;