ទៀតហើយ! ជប់លៀងឆ្លងឆ្នាំ​ Ngoc Trinh ស្លៀក​ឈុត​ស្ដើង​ចេញ​សាច់៨០%

  • 2021-01-04 06:16:13
  • ចំនួនមតិ 4 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ


មិន​ខុស​ពី​​លើក​មុនៗ តារា​ស្រី​វៀតណាម Ngoc Trinh បាន​ក្លាយ​ជា​ប្រធានបទ​ថ្មី​ទៀត​ហើយ​នៅ​លើ​​ទំព័រ​សារព័ត៌មាន​កម្សាន្ត​ក្នុង​ស្រុក ព្រោះ​តែ​ការ​ស្លៀក​ពាក់​ឈុត​សិចស៊ី​​ប្លែក​ពី​គេ​ឯង​នៅ​ក្នុង​កម្មវិធី​ជប់លៀង​បញ្ចប់​ឆ្នាំ​២០២០​កន្លង​ទៅ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា Ngoc Trinh បាន​​បង្ហាញ​វត្តមាន​នៅ​កម្មវិធី​ឆ្លង​ឆ្នាំ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​បុរស​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​ឈ្មោះ Vu Khac Tiep។ នៅ​ក្នុង​កម្មវិធី អ្វី​ដែល​​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ការ​ស្លៀក​ឈុត​សម្លៀក​បំពាក់​របស់ Ngoc Trinh ដែល​​គ្រប​ដណ្ដប់​ដោយ​ស្បៃ​ស្ដើង​ចេញ​សាច់​ឲ្យ​គេ​ឃើញ​ដល់ ៨០% ឯណោះ ពោល​គឺ​បិទ​បាំង​កន្លែង​សំខាន់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ គេ​ក៏​សង្កេត​ឃើញ Ngoc Trinh បាន​ថើប​មាត់​គ្នា​ជាមួយ​ស្រី​ស្អាត​ម្នាក់​ឈ្មោះ Mia ថែម​ទៀត​ផង ដែល​នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​នាង។

សូម​រំលឹក​បន្តិច​ថា Ngoc Trinh គឺ​ជា​តារា​ម៉ូឌែល តារា​សម្ដែង និង​តារា​យូធូប ដែល​មាន​​ឈ្មោះ​ល្បី​តាម​រយៈ​ការ​ស្លៀក​ពាក់​បែប​សិចស៊ី​ស្ទើរ​លេច​លើ​លេច​ក្រោម។ ភាព​ទាក់ទាញ​របស់ Ngoc Trinh ត្រូវ​គេ​ស្គាល់​ច្បាស់​​នៅ​អំឡុង​ដើម​ឆ្នាំ​២០១៩ ​ពេល​ដែល​នាង​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដើរ​លើ​ព្រំ​ក្រហម "Cannes Film Festival" ក្នុង​ប្រទេស​បារាំង។ កាល​នោះ នាង Ngoc Trinh បាន​ស្លៀក​រ៉ូប​ឆែក​លើ​ក្រោម​ ​ដោយ​បិទ​បាំង​តំបន់​ពិសេស​តែ​បន្តិច​​បន្តួច​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ឈាង.

;