Ronaldo ​បំបែក​កំណត់ត្រា Pelé ​បាន​មួយ​ទៀត​មិន​ឲ្យ​ចាញ់ Messi

  • 2021-01-04 02:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​វ័យ ​៣៦​ឆ្នាំ​ Cristiano Ronaldo ​អាច​រក​២គ្រាប់​ម្នាក់​ឯង​និង assist ​បញ្ជូន​បាន​១គ្រាប់​ដែរ​​យប់​មិញ​នេះ​។ ​២គ្រាប់​នោះ​ជា​គ្រាប់​បាល់​ផ្លូវការ​ទី​ ​៧៥៨ ​ក្នុង​អាជីព​គិត​គ្រប់​ការ​ប្រកួត​ទាំង​អស់​ គ្រប់គ្រាន់​អាច​បំបែក​កំណត់ត្រា​វីរ​បុរស​ប្រេស៊ីល Pele ​៧៥៧ ​ដែល​ធ្វើ​បាន​​យូរ​ណាស់​មក​ហើយ​។

លទ្ធផល​ប្រកួត​ពាន​លីគ​យប់​មិញ​នេះ ជំនួប​រវាង​ក្រុម​ Juventus យក​​ឈ្នះ ៤-១ ​លើ​ក្រុម​ ​Udinese​ យក​បាន​៣ពិន្ទុ​បន្ថែម​នៅ​សប្ដាហ៍​ទី ១៥ តែ​ឈរ​លេខ​៥​ដដែល​មាន​ ២៧ ពិន្ទុ​ស្រប​ពេល​ដែល​ AC Milan មាន ៣៧ បន្ត​ឈរ​កំពូល​តារាង​ដដែល​ដាច់​ ១០ ពិន្ទុ​ឯណោះ ។

រំឭក​ផង​ដែរ​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ Lionel ​Messi ​ក៏​ទើប​នឹង​ស៊ុត​បញ្ចូល​ទី​បាន ៦៤៤ ​គ្រាប់​ផ្លូវការ​បំបែក​កំណត់ត្រា​ ​Pelé ​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​តែ​មួយ​ក្លឹប​អាជីព។

Cristiano Ronaldo
​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖ ​​
SerieA សប្ដាហ៍​ទី ១៥

​​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;