Messi ​​​បំបែក​កំណត់ត្រា​លីគ​អេស្ប៉ាញ​១ទៀត​ហើយ​​បើក​ឆាក ២០២១ ​

  • 2021-01-04 02:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi ​បង្ហាញ​ខ្លួន​យប់​មិញ​លើក​ទី​ ៥០០ ​ក្លាយ​ជា​ ​កីឡាករ​បរទេស​ (មិនមែន​សញ្ជាតិ​អេស្ប៉ាញ​)​​ ដំបូង​គេ​ដែល​ធ្វើ​បាន​បែប​នេះ​​ច្រើន​ជាង​គេ​បំផុត​ ​ប្រកប​អាជីព​នៅ​លីគ​កំពូល​អេស្ប៉ាញ​ La Liga។

​​​ត្បិត​ថា​មិន​អាច​រក​គ្រាប់​បាល់​បាន​ ​តែ​កីឡាករ​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​បញ្ជូន​បាល់​១គ្រាប់​ឲ្យ​ Frankie Dejong ​ស៊ុត​បញ្ចូល​ទី​យក​ជ័យ​ជម្នះ​ ។​

​​យប់​មិញ​នេះ​​ក្រុម​ SD Huesca ​ទទួល​ស្វាគមន៍​ក្រុម Barcelona ​ដោយ​ក្រុម​ភ្ញៀវ​យក​ឈ្នះ​ក្រៅ​ដី ០-១ ។ លទ្ធផល​នេះ​បាន​ជួយ​ក្រុម​អ្នក​មាន​បុណ្យ ​យក​បាន​៣ពិន្ទុ​ក្នុង​ប្រកួត​ទី១៥ ​នៅ​ឈរ​លេខ៥​មាន​ ​២៨ ពិន្ទុ​សល់២ប្រកួត​ក្នុង​ដៃ ​ខណៈ​ដែល​ក្រុម​កំពូល​តារាង​ ​Atletico Madrid ​មាន​៣៨ពិន្ទុ​សល់​៣ប្រកួត​ឯណោះ​។ ​

​ជម្រាប​ជូន​ផង​ដែរ​ថា​ Lionel Messi ​បង្ហាញ​ខ្លួន​សរុប​ឲ្យ​ក្លឹប​គឺ​ ៧៥០ ប្រកួត​ assist ​បាន ៣០០​ ដង​ឲ្យ Barca​ រក​បាន​ ៦៤៤​ គ្រាប់​ផ្លូវការ​បំបែក​កំណត់ត្រា​ ​Pelé ​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​តែ​មួយ​ក្លឹប​អាជីព។ ​​

Messi ពេល​បញ្ចូន​ឲ្យ De jong រក​គ្រាប់​បាល់​

​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

La Liga សប្ដាហ៍​ទី ១៨

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;