តម្លៃសរុបនៃផលិផលកសិកម្ម និងការនាំចេញសម្រាប់អនុវិស័យ ៤ធំៗក្នុងឆ្នាំ២០២០

  • 2021-01-04 03:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញ​តម្លៃសរុបនៃផលិផលកសិកម្ម និងការនាំចេញផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វ, ផលិតផលជលផល, ផលិផលព្រៃឈើ និងផលិតផលកៅស៊ូ សម្រេចបាននៅក្នុងឆ្នាំ២០២០។ នេះ​បើ​តាម​ការ​បង្ហាញ​នៅ​លើ​ផេក​ហ្វេស​បុក​របស់​លោក​នៅ​ថ្ងៃ​ទី ០៤ មករា ២០២១។

ក្នុង​នោះ​រួម​មាន៖ ដែល​តម្លៃ​ផលិតផល​កសិកម្ម​សរុប​រួម​មាន​ចមនួន ៤ ២៦៥ ៤១៧ ៤២០ដុល្លារ និង​តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផល​កម្មសិកម្មមាន​ចមនួន ៦០៥ ៨២៦ ០០០ដុល្លារ។

១. ផ្នែក​ផលិតកម្មសត្វ

  • តម្លៃ​សរុប​នៃ​ផលិតកម្មសត្វ ចំនួន ១ ៨៣៧ ១៩៩ ៩៨៣ ដុល្លារ
  • តម្លៃសរុប​នៃ​ការ​នាំចេញផលិតកម្មសត្វ ចំនួន ៦១ ៣០៧ ០០០ ដុល្លារ

២. ផ្នែក​ផលិតកម្មជលផល

  • តម្លៃសរុបនៃផលិត​នេសាទមាន ចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារ
  • តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផល​ជលផល​មាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារ

៣. ផ្នែក​កសិផលព្រៃឈើ សត្វព្រៃ និង​សំបុកត្រចៀកកាំ

  • តម្លៃសរុប​នៃផ្នែក​កសិផលព្រៃឈើ សត្វព្រៃ និង​សំបុកត្រចៀកកាំ ចំនួន ៨៦ ៩៥៧ ៨០០ ០០០ដុល្លារ
  • ការ​នាំ​ចេញ​ផលិតផល​ព្រៃឈើ និង​សត្វព្រៃ ចំនួន ៤៤ ០៩១ ០០០ ដុល្លារ

៤. ផ្នែក​ផលិតកម្មកៅស៊ូ

  • តម្លៃ​សរុប​នៃ​ផលិត​ផល​កៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារ
  • តម្លៃ​សរុប​នៃ​ការ​នាំ​ចេញផលិតផល​កៅស៊ូ និង​ដើម​កៅស៊ូ ចំនួន ៤៨២ ៧៦០ ០០០ដុល្លារ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;