បាល់​ទះ​​ជប៉ុន ​ប្រុសៗ​ខ្លាំង​ឈុត​នារី​រឹត​តែ​សាហាវ​ ​ជាប់​ឈ្មោះ​ជា​ ​កីឡាការិនី​ប្រចាំ​ទសវត្ស​

  • 2021-01-04 03:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាការិនី​ Saori Kimura ​ត្រូវ​បាន​ស្ថាប័ន​បាល់ទះ​ពិភពលោក​ FIVB ​បង្ហោះ​ផ្លូវការ​​ថា​ ​ក្លាយ​ជា​ ​កីឡាការិនី​បាល់​ទះ​ប្រចាំ​ទសវត្សផ្នែកនារី ដោយ​ប្រជែង​ឈ្នះ​ជើងខ្លាំង​បរទេស​ជា​ច្រើន​នាក់។ ​

Saori Kimura ក៏​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា ​Best 6(ឈុត៦នាក់​ល្អ​បំផុត) ​ចំនួន ៣ឆ្នាំ​ជាប់ៗគ្នា​ ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ជា ​កីឡាការិនី​ល្អ​ជាង​គេ​ផង​ដែរ​ (MVP)​ នៅ​លីគ​បាល់​ទះ​ V-league ​នារី។

កីឡាការិនី​​កម្ពស់ ១,៨៥ ម៉ែត្រ​វ័យ​ ៣៤​ ឆ្នាំ​រូប​នេះ​ ​ជាប់​ជម្រើសជាតិ​បាល់ទះ​ជប៉ុន​នៅ​ឆ្នាំ ២០០៨ បាន​ជួយ​ឲ្យ​ប្រទេស​ជប៉ុន​ឈ្នះ​មេដាយ​ប្រាក់​ ២​ដង​ជាប់​ៗគ្នា​​ក្នុង​ពាន​រង្វាន់​ ​2010 World Championship និង 2012 Olympic Games ។

ស្ថាប័ន​ដដែល​ខាង​លើ​ បាន​លើក​សរសើរ​ថា ​ប្រសិន​បើ​គ្មាន​ Kimura ​ទេនោះ​ ជប៉ុន​ ​ប្រហែល​មិន​អាច​ឈាន​ដល់​កម្រិត​ខ្ពស់​បែប​នេះ​ទេ។ ទស្សនា​វីដេអូ​​ខាងក្រោម៖ ប្រភព៖ FIVB

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;