តិច​ថា​មិន​ជឿ! ​លោត​គប់​បាល់​ល្បឿន​ ១២០ Km/h (មាន​វីដេអូ)​

  • 2021-01-04 04:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Ben Patch ​ឬ ​Benjamin Patch ​ជា​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក​ ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជាមួយ​ទេពកោសល្យ​ហក់​និង​លោត​គប់​បាល់​សម្រេច​បាន​ល្បឿន​ដល់ទៅ ១២០,៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​ល្បឿន​នេះ​អាច​ចាត់​ចូល​ជា Top 3 ​លឿន​បំផុត​ក្នុង​ប្រភេទ​កីឡាបាល់ទះ​ផ្នែក​បុរស។

​កីឡាករ​កម្ពស់ ២.០៣ ម៉ែត្រ​រូប​នេះ​លោត​​ខ្ពស់​បំផុត​ដល់​ទៅ ៣,៨ ម៉ែត្រ​ ធ្លាប់​ជួយ​ឲ្យ​ជម្រើស​ជាតិ​ដណ្ដើម​បាន មេដាយ​មាស​ឆ្នាំ ២០១៧ ក្នុង​ពាន​រង្វាន់​ ​NORCECA Championship ។ ​ទស្សនា​វីដេអូ​ខាងក្រោម៖

Ben Patch

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;