ពាក់​អាវ​ស្រី Wang Yi Bo ជាន់​ម៉ូដ​ជា​មួយ Yang Mi តែ​ម្នាក់សិចស៊ី ម្នាក់​សង្ហា​សន្លប់

  • 2021-01-04 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​តារា​សម្ដែង និង​ចម្រៀង​ប្រុស​ចិន​កំពុង​ឡើង​កូដ Wang Yi Bo ជ្រើស​យក​ម៉ូដ​អាវ​របស់​មនុស្ស​ស្រី​ដើម្បី​ឡើង​ឆាក។

តារា​សម្ដែង​ស្រី​លំដាប់ A ចិន Yang Mi បាន​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ពេល​នាង​ក្លាយ​ជា​តារា​កិត្តិយស​ដើម្បី​ច្រៀង​ស្វាគមន៍​ឆ្នាំ​ថ្មី​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិចិន CCTV។ តាម​នោះ​ដែរ ខុស​សព្វមួយ​ដង ស្រី​ស្អាត​៣៤​ឆ្នាំ មិន​បាន​ស្លៀក​រ៉ូប​វែង​អូស​ដី​ដើម្បី​ឡើង​ឆាក​នោះ​ឡើយ ដោយ​នាង​ជ្រើស​​យក​អាវ​អៀម​នៅ​ខាង​ក្នុង និង​អាវ​ក្រៅ​ពណ៌​លឿង​ស្រាល​ដើម្បី​គួប​ផ្សំ​នឹង​អៀម​ខាង​ក្នុង។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​ថា ទោះ​បី​ជា​មិន​ស្លៀក​រ៉ូប​ក៏​ដោយ តែ​អ្នក​ម្ដាយ​កូន​១​នៅ​តែ​ទាក់​ទាញ​មិន​ធម្មតា ហើយ​ក៏​សិចស៊ី​មិន​ណយ​ដែរ។

យ៉ាងណាក្ដី មុន​ពេល​ Yang Mi ពាក់​អាវ​នេះ​ឡើង​លើ​ឆាក គឺ​មាន​ប្រុស​ស្អាត​ម្នាក់​ទៀត​ដែល​បាន​ប្រើ​ម៉ូដ​អាវ​នេះ​ ហើយ​នោះ​គឺ​ប្រុស​ស្អាត​កំពុង​ឡើង​កូដ Wang Yi Bo។ ជាក់​ស្ដែង មុន​នោះ​បន្តិច ប្រុស​ស្អាត ២៣​ឆ្នាំ បាន​ពាក់​ម៉ូដអាវ​ស្រី​ដូច​គ្នា​ដើម្បី​ឡើង​សម្ដែង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏ពាក់​អាវ​ដដែល​នេះ​ដើម្បី​ថត​ឲ្យ​ទស្សនាវដ្ដី​ដែរ។ នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​តួ​រឿង The Untamed ពាក់​អាវ​ស្រី​ឡើង​ឆាក ដោយ​លោក​និយម​អាវ​ក្រៅ​ម៉ូដ​ស្រី​នៅ​លើ​ឆាក​ជា​ច្រើន​ដង​មក​ហើយ។

យ៉ាងណាក្ដី ទោះ​បី​ជា​ជាន់​គ្នា​ជាមួយ​រៀម​ច្បង​ក៏​ពិត​មែន តែ​អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា ពួក​គេ​ស្អាត​ម្នាក់​មួយ​បែប​ គ្មាន​អ្នក​ណា​ចាញ់​ប្រៀប​អ្នក​ណា​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូដ​អាវ​ខាង​លើ​គឺ​មក​ពី​ប្រេន​សម្លៀកបំពាក់ Chanel៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;