ព្រោះ​មូលហេតុ​នេះ​ទើប​រាជិនី​សិច​ហុងកុង Amy Yip ឈប់​ពី​សិល្បៈ​កាល​កំពុង​ល្បី​ខ្លាំង!

  • 2021-01-05 06:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំឡុង​ទសវត្ស​​ឆ្នាំ​១៩៨០ និង​១៩៩០ អ្នក​និយម​មើល​រឿង​ហុងកុង​ច្បាស់​ណាស់​ជា​ស្គាល់​ហើយ​នូវ​តារា​សម្ដែង​ស្រី​ដ៏​ល្បី Amy Yip ដែល​បង្ហាញ​មុខ​​ច្រើន​នៅ​ក្នុង​ប្រភេទ​​ភាពយន្ត​ក្ដៅ​សាច់ និង​បែប​កំប្លែង។ Amy Yip បាន​​ឈប់​ពី​វិស័យ​សម្ដែង​ភាពយន្ត​​នៅ​​ឆ្នាំ​១៩៩៧ ក្នុង​វ័យ​ត្រឹម​៣២​ឆ្នាំ​ប៉ុណ្ណោះ បើ​ទោះ​ជា​កំពុង​តែ​កើប​លុយ​​បាន​យ៉ាង​​ច្រើន​សន្ធឹក​ពី​​សិល្បៈ​ក៏​ដោយ។

ការ​លា​ឈប់​នេះ​មិន​មែន​មក​ពី​ភាព​រកាំរកូស ឬ​នឿយណាយ​ពី​សិល្បៈ​​ឡើយ តែ​​ដោយសារ​​នាង​​​បាន​សាង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​នៅ​គ្រា​នោះ។ មិត្ត​ប្រុស​របស់ Amy Yip មាន​ឈ្មោះ​ថា Lim Kiam Hwee ជា​​វេជ្ជបណ្ឌិត​​ផ្នែក​វះកាត់​មួយ​រូប។ រួមរស់​​ក្រោម​ដំបូល​​​តែ​មួយ​អស់​រយៈពេល​២៦​ឆ្នាំ​ក៏​ពិត​មែន តែ​​ពួក​គេ​ទាំង​​២​​នាក់​មិន​​បាន​ចុះ​ឈ្មោះ​រៀបការ​នោះ​ឡើយ ហើយ​ក៏​គ្មាន​កូន​ផង​ដែរ ពោល​គឺ​ស្រឡាញ់​​គ្នា​បែប​មិត្ត​ប្រុស​និង​ស្រី​រហូត​តែ​ម្ដង។

ជា​រឿង​អកុសល​មួយ​សម្រាប់ Amy Yip គឺ​លោក Lim Kiam Hwee បាន​ទទួល​មរណភាព​​​​កាល​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ព្រោះ​ជំងឺ​បេះដូង។

ធ្លាប់​​មាន​ព័ត៌មាន​ចចាមអារ៉ាម​ពី​មុន​នៅ​កំឡុង​ឆ្នាំ​២០១៥​​ថា Amy Yip ចង់​វិល​ត្រឡប់​មក​​ប្រឡូក​លើ​ឆាក​សិល្បៈ​វិញ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​សាមី​ខ្លួន​បដិសេធ។ Amy Yip បាន​បញ្ជាក់​ថា នាង​គ្មាន​គម្រោង​បែប​នេះ​សោះ​ឡើយ តែ​នាង​សារភាព​ថា នាង​នៅ​តាមដាន​​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿងរ៉ាវ​​នៅ​ក្នុង​ពិភព​សិល្បៈ​ដដែល។ " មាន​តារា​ម៉ូឌែល​ក្មេងៗ​ជា​ច្រើន​​នៅ​ទីនោះ។ ចុះ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដូចម្ដេច​អាច​ប្រជែង​ពួក​គេ​បាន?" នេះ​ជា​ការ​លើក​ឡើង​របស់ Amy Yip ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ភោជនីយដ្ឋាន​ជា​ច្រើន​​កន្លែង​លើ​​ម៉ាកាវ។

សូម​​រំលឹក​ថា Amy Yip មាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​ដើរ​តួ​នៅ​ក្នុង​ភាពយន្ត​ក្ដៅ​សាច់​ហុងកុង​​ជា​ច្រើន ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មាន​២​គឺ​រឿង "Sex and Zen" និង​រឿង "Erotic Ghost Story"។ "Sex and Zhen" បាន​ក្លាយ​ជា​រឿង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​​ក្នុង​ឆ្នាំ​១៩៩១ ដោយ​ការ​លក់​សំបុត្រ​កុន​បាន​ជាង ១៨​លាន​ដុល្លារ​ហុងកុង។ ដោយ​ឡែក​រឿង "Erotic Ghost Story" វិញ​បាន​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ Amy Yip ឡើង​ឈរ​នៅ​លំដាប់​​កំពូល​នៅ​ហុងកុង និង​តំបន់​អាស៊ី៕

ប្រភព៖ jaynestars | Yahoo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;