ខួបអាពាហ៍ពិពាហ៍! សម្តេច ហ៊ុន សែន ថាបន្ទាប់ពីរៀបការ គ្មានទេដែលហៅថាសេចក្តីសុខ

  • 2021-01-05 01:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃនេះ​គឺជាខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ​របស់​សម្តេច ប៉ុន្តែសម្តេចថា ជីវិតប្តីប្រពន្ធ​គ្មាន​ទេដែល​ហៅថាសេចក្តីសុខបន្ទាប់ពីរៀបការ។ ក្នុងនោះ​រួមមានការបាត់បង់ជីវិតកូនទី១ ជាដើម។

សម្តេចតេជោ បាន​បង្ហោះសារ​នៅលើ​ទំព័រហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖

ថ្ងៃនេះ​គឺជាខួប​អាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ​របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)។ ខ្ញុំតែងតែ​គិតថាអ្វីដែលខ្ញុំ​និងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។

ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់៕

អត្ថបទថ្មី
;