ដឹងច្បាស់ហើយថ្ងៃដែល​ប្រធានាធិបតីឥណ្ឌូណេស៊ី​ ចាក់វ៉ាក់សាំង​កូវីដ១៩!

  • 2021-01-05 07:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាលឥណ្ឌូណេស៊ី បាន​ប្រកាស​ថា កម្មវិធីចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ នឹង​ធ្វើឡើង​នៅថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១ ក្នុងនោះ​លោកប្រធានាធិបតី ចូកូ វីដូដូ នឹង​ចាក់វ៉ាក់សាំងនេះមុនគេ ធ្វើជាគំរូ។

កម្មវិធីចា់វ៉ាក់សាំង​នេះ នឹងផ្តើម​ធ្វើឡើង​នៅក្រុងហ្សាកាតា បន្ទាប់នឹងបន្តនៅតំបន់ផ្សេងៗ ក្នុងរយៈពេល ២ថ្ងៃបន្ទាប់។

កាលពីម្សិលមិញនេះ ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើមបែងចែក​វ៉ាក់សាំងកូវីដ១៩ ​របស់​ក្រុមហ៊ុនចិន Sinovac Biotech ទៅកាន់​បណ្តាខេត្តទាំង៣៤​ ដើម្បីដំណើរការកម្មវិធីនេះ។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ឱ្យដឹងថា គ្រូពេទ្យជួរមុខប្រមាណ ១,៣លាននាក់ ស្ថិតក្នុងចំណោម​អ្នកអាទិភាព​ដែលត្រូវចាក់វ៉ាក់សាំង​នេះ។ ដំណើរកម្មវិធីចាក់វ៉ាក់សាំងនេះ គ្រោងចំណាយពេល ១៥ខែ។

ប្រភព៖ Reuters

អត្ថបទថ្មី
;