សឹង​មិន​ជឿ! អត់​ហាត់ប្រាណ​សោះ តែ​អាច​សម្រក​គីឡូ​បាន ព្រោះ​វិធី​៥​នេះ

  • 2021-01-06 05:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​រូបរាង​ស្អាត​ស្រឡូន តែ​ក៏​មាន​ពេល​ខ្លះ​ការ​តាំង​ចិត្ត​​មិន​សម​ដូច​បំណង ដោយសារ​​កត្តា​រារាំង​ជា​ច្រើន​គួប​ផ្សំ​​គ្នា។ ការ​ហាត់​ប្រាណ​គឺ​ជា​ជម្រើស​​ចម្បង​និង​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្គម និង​ថែ​រាង តែ​មិន​ប្រាកដ​ទេ​ថា​​រាល់​មនុស្ស​ម្នា​សុទ្ធ​តែ​អាច​ឆ្លៀត​ពេល​ហាត់ ឬ​​តាំង​ចិត្ត​​ធ្វើ​វា​ឲ្យ​បាន។ ប្រសិន​​បើ​​អ្នក​មិន​អាច​អនុវត្ត​​វិធី​ហាត់​ប្រាណ​ នោះ​ក៏​មិន​បាន​ន័យ​ថា គ្មាន​​ជម្រើស​ផ្សេង​ទៀត​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​​សកម្មភាព​ចំនួន​៥ ដែល​អាច​ដុត​បំផ្លាញ​ខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព សក្ដិសម​បំផុត​សម្រាប់​​អ្នក​មិន​ចូលចិត្ត​​ធ្វើ​លំហាត់​ប្រាណ៖

១. ដើរ​​ផ្សារ

មិន​និយាយ​លេង​សើច​ទេ នេះ​គឺ​ជា​វិធី​​​ល្អ និង​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​​អ្នក​ធាត់ ពិសេស​​​ចំពោះ​មិត្ត​នារីៗ។ ការ​ដើរ​ផ្សារ​​រយៈពេល​១​ម៉ោង អាច​ដុត​បំផ្លាញ​​​សាច់​ខ្លាញ់​​ក្នុង​ខ្លួន​​​បាន​ប្រមាណ ២៣០​​កាឡូរី​ឯណោះ។

២. សកម្ម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ

ការ​ដើរ ចម្អិន​ម្ហូប ស្រោច​ទឹក​ផ្កា និង​សកម្មភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត អាច​ជួយ​សម្រក​​ទម្ងន់​​​បាន​យ៉ាង​ល្អ​ប្រសើរ។ ក្នុង​១​សប្ដាហ៍​ គួរ​បញ្ចេញ​សកម្មភាព​រាងកាយ​​នានា​ឲ្យ​បាន ១៥០​នាទី​យ៉ាង​តិច។

៣. ប្ដូរ​ទម្លាប់​ហូបចុក

វិធី​នេះ​ប្រហែល​ជា​លំបាក​សម្រាប់​មនុស្ស​មួយ​ភាគ​ធំ។ ប៉ុន្តែ​បើ​អ្នក​អាច​ជម្នះ​បាន នោះ​វា​នឹង​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ និង​សុខភាព​រាងកាយ​ទាំង​មូល​ពេញ​មួយ​ជីវិត។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​គួរ​ផ្លាស់ប្ដូរ​ទម្លាប់​ហូប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ស្ករ និង​​ភេសជ្ជៈ​ជាតិ​អាកុល ដោយ​ជំនួស​មក​វិញ​នូវ​ការ​ទទួល​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន។

៤. គេង​ឲ្យ​គ្រប់​គ្រាន់

ការ​គេង​មិន​ឆ្អែត​​អាច​បង្កើន​ជា​ចំណង់​ស្រេក​ឃ្លាន​​អាហារ​នៃ​រាងកាយ​បាន ពោល​គឺ​ចេះ​តែ​ឃ្លាន​នេះ​ឃ្លាន​នោះ​មិន​ចប់​សោះ។ បើ​តាម​អ្នក​ជំនាញ មនុស្ស​ដែល​គេង​គ្រប់​គ្រាន់​​​​អាច​កាត់​បន្ថយ​ចំណង់​ឃ្លាន​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព ក៏​ដូចជា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​យ៉ាង​ល្អ​នៅ​ក្នុង​រាងកាយ។

៥. ត្រូវ​​មាន​ដប​ទឹក​ដាក់​តាម​ខ្លួន

យោង​តាម​ការ​សិក្សា​មួយ​នៅ​​​សៀវភៅ Physiology & Behavior បាន​​ឲ្យ​ដឹង​ថា ៦០% នៃ​មនុស្ស​យល់​ច្រឡំ​​ការ​ស្រេក​ទឹក​ទៅ​ជា​ការ​ឃ្លាន​អាហារ​ទៅ​វិញ ពោល​គឺ​រាងកាយ​ត្រូវ​ការ​ទឹក តែ​បែរ​ជា​យើង​​មាន​អារម្មណ៍​ថា​ឃ្លាន​ទៅ​​រក​អាហារ​ញ៉ាំ​ទៅ​វិញ។ ដូច្នេះ​​ហើយ​អ្នក​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន បើ​ពិត​ជា​ចង់​សម្រក​គីឡូ​ប្រាក​ដ​មែន ព្រោះ​ការ​ផឹក​ទឹក​នឹង​កាត់​បន្ថយ​ចំណង់​អាហារ ហើយ​​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​​ល្អ​ថែម​ទៀត​ផង៕

ប្រភព៖ HW60 ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;