ខ្លាំង​មែន! ​ម៉ាត់ ណូ​រុន ​ជា​កីឡាករ​កម្ពុជា​ម្នាក់​គត់​​ ឈរ​ក្នុង​តារាង​អ្នក​ស៊ុត​​ច្រើន​ជាង​គេ​​ក្នុង​តំបន់​អាស៊ាន

  • 2021-01-05 09:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ក្រោយ​បិទ​បញ្ចប់​រដូវកាល ២០១៩-២០២០២ នៅ​តាម​លីគ​កំពូល​ក្នុង​តំបន់អាស៊ាន​កន្លង​ទៅ​ ​គេ​បាន​រក​ឃើញ​កីឡាករ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​កីឡាករ​ប្រទេស​ដទៃ​ទៀត។

ក្នុង​នោះ​ខ្សែប្រយុទ្ធ​វ័យ ២២ ឆ្នាំ​ ម៉ាត់ ណូ​រុន ​ដែល​លេង​ឲ្យ​​ក្លឹប​បឹងកេត ជា​​ក្រុម​ជើងឯក​លីគ​កំពូល​កម្ពុជា រក​បាន ១៥ គ្រាប់​ជួយ​ឲ្យ​គេ​ឈរ​លេខ ៣ និង​បាន​ជាប់​ឈ្មោះ​ជា​ ​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​​ មាន​ឈ្មោះ​ក្នុង​តារាង​អ្នក​ស៊ុត​បាន​ច្រើន​ជាងគេ​តំបន់​អាស៊ាន។

​​​ជម្រាប​ជូន​ថា ​ស្ថិតិ​អ្នក​រក​​គ្រាប់​បាល់​ខ្ពស់​បំផុត​គឺ ១៦ គ្រាប់​ទូទាំង​តំបន់​អាស៊ាន​បាន​ទៅលើ​ខ្សែ​ប្រយុទ្ធ Befolo Mbarga ​ដែល​កំពុង​ប្រកប​អាជីព​នៅ​​​ក្លឹប​ព្រះខ័នរាជស្វាយរៀង​ ក្នុង​លីគ​កំពូល​កម្ពុជា។

រូបភាពក្លឹបបឹងកេត
រូបភាព៖ ផេក ASEAN FOOTBALL

អត្ថបទ៖ រក្សា

;