ឃើញ​ហើយ​ស្រណោះ Nadech ដែល​ធ្លាប់​តែ​សាច់​ដុំ​៦​កង់ ពេល​នេះ​នៅ​សល់​ត្រឹម​តែ​ក្បាល​ពោះ​ដូច​អ៊ុំ

  • 2021-01-06 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ក្រោយ​ពេល​ត្រូវ​បាន​អ្នក​គាំទ្រប្រទះ​ឃើញ​ថា ខ្លួន​បាន​ឡើង​គីឡូ​មើល​មិន​ចង់​ស្គាល់​នោះ កំពូល​តារា​សម្ដែង​ប្រុស​ថៃ Nadech Kugimiya ក៏​ចែក​រំលែក​បន្ត​រូបភាព​របស់​ខ្លួន​ផង​ដែរ។ មុន​នេះ​បន្តិច ឈ្មោះ​របស់​តារា​សម្ដែង​ជួរ​មុខ​ថៃ Nadech Kugimiya ស្រាប់​តែ​ត្រូវ​បាន​គេ​ស្វែង​រក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Weibo របស់​ចិន។ មូលហេតុ​ដែល​ឈ្មោះ​មិត្ត​ប្រុស​របស់​កំពូល​តារា​សម្ដែង​ស្រី Yaya ត្រូវ​បាន​គេ​រក​នោះ​គឺ ដោយ​សារ​កម្រង​រូបភាព​ឡើង​គីឡូ​ដ៏​លើសលុប​របស់​តួ​រឿង The Crown Princess ត្រូវ​បាន​បែក​ធ្លាយ។

ជាក់​ស្ដែង កម្រង​រូបភាព​ដែល​អ្នក​គាំទ្រ​ថត​បាន​នេះ គឺ​នៅ​ពេល​ប្រុស​ស្អាត​វ័យ ២៩​ឆ្នាំ​ដើរ​ផ្សារ ហើយព្រម​ទាំង​កំពុង​ញ៉ាំ​ការ៉េម​ផងដែរ។ នៅ​លើ​បណ្ដាញ​សង្គម​ អ្នក​គាំទ្រ​របស់ Nadech បាន​សួរ​គ្នា​ឯង​ថា តើ​នេះ​ពិត​ជា កំពូល​តារា​ប្រុស​ថៃ​មែន​អត់ ព្រោះ​ហេតុអ្វី​ក៏​ផ្លាស់​ប្ដូរ​លឿន​យ៉ាង​នេះ។ ក្រោយ​ពេល​កម្រង​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ តារា​កើត​ឆ្នាំ ១៩៩១ បាន​លេង​សើច​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា រូបភាព​ទាំង​នេះ​​ គឺ Yaya អ្នក​ថត​ឲ្យ​លោក​ផ្ទាល់​តែ​ម្ដង។

មុន​នោះ​ដែរ Nadech ជាប់​ឈ្មោះ​ជា​តារា​ប្រុស​ដែល​មាន​រាង​ស្អាត​ដាច់​គេ ដោយ​ឡើង​គ្រប​ទស្សនាវដ្ដី​ម្ដង​ៗ តែង​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​មិន​ភ្លឹក​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;