ចិន ឆ្លើយតប​វិញហើយ បន្ទាប់ពី​មេអង្គការ​សុខភាព​ពិភពលោក​ថា​ខកចិត្ត

  • 2021-01-06 08:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​បញ្ជាក់​នៅថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១​នេះថា ចិន​កំពុង​ទាក់ទង​ជាមួយ​អង្គការ​សុខភាពពិភពលោក (WHO) ចំពោះ​ការមកដល់​ក្រុមជំនាញអន្តរជាតិ​ដែល​មានបេសកកម្ម​ស្វែងរក​ប្រភព​នៃការផ្ទុះ​វីរុសកូវីដ១៩ នៅក្រុងវូហាន។

អ្នកនាំពាក្យក្រសួង​ដដែល​នេះ​បន្តថា ចិន​​កំពុងធ្វើការយ៉ាងខ្លាំង​ក្នុងការ​គ្រប់គ្រង​និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយខ្លួន​កំពុងបង្កើនល្បឿនការងារ​នេះបន្ថែមទៀត ដូចដែល​អង្គការ WHO ដឹងច្បាស់ហើយ។

ការលើកឡើងខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក កាលពីម្សិលមិញ បាន​សម្តែង​ការខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រទេសចិន ដែល​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុមអ្នកជំនាញ​អន្តរជាតិ​ ចូល​ទៅស្វែងរក​ប្រភព​នៃការផ្ទុះ​ជំងឺ​កូវីដ១៩។

មេ WHO រូបនេះ បន្ថែមថា សមាជិក​ក្រុមស្រាវជ្រាវ ២នាក់ បាន​ចេញដំណើរទៅប្រទេសចិនហើយ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ ក្នុងនោះមាន​ម្នាក់​ត្រឡប់មកវិញ ហើយម្នាក់ទៀត កំពុងស្ថិតនៅប្រទេសទីបីនៅឡើយ ចំណែក​អ្នកផ្សេងទៀត មិនទាន់អាច​ធ្វើដំណើរចេញទៅបានទេ៕

អត្ថបទទាក់ទង៖ រឿង​រកប្រភពផ្ទុះ​កូវីដ! មេអង្គការ​សុខភាព​ពិភពលោក ថា​ខកចិត្ត​ខ្លាំងណាស់​ចំពោះ​ចិន

អត្ថបទថ្មី
;