បែកធ្លាយព័ត៌មាន Kanye West លែងលះ Kim ដើម្បីទាក់ទងជាមួយ Jeffree Star
- 2021-01-08 02:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយព័ត៌មាន Kanye West លែងលះ Kim ដើម្បីទាក់ទងជាមួយ Jeffree Star
ចន្លោះមិនឃើញ
ពិភពសិល្បៈហូលីវូដមួយទាំងមូល កំពុងជ្រួលច្របល់នៅពេលរឿងរ៉ាវកំពូលតារាចម្រៀងរ៉េបអាមេរិក បានសម្រេចចិត្តលែងលះរាជិនីទូរទស្សន៍ Kim Kardashian ដើម្បីផ្ដើមស្នេហាជាមួយ CEO ប្រេនគ្រឿងសំអាង Jeffree Star។
កាលពីថ្ងៃទី៧ ខែមករាមុននេះ បណ្ដាញព័ត៌មាន Insider បានធ្វើឲ្យរំជួយអស់ពិភពសិល្បៈហូលីវូដ ដោយសារប្រភពខាងលើបាននាំពាក្យប្រភពជាច្រើនថា តារាចម្រៀងរ៉េបល្បីឈ្មោះ Kanye West កំពុងតែមានមនោសញ្ចេតនាស្នេហាជាមួយ កំពូល Youtuber Jeffree Star ខណៈរឿងរ៉ាវលែងលះជាមួយប្រពន្ធ ដែលជារាជិនីទូរទស្សន៍ Kim Kadarshian មិនទាន់ដាច់ស្រេច។
តាមនោះដែរ តារា Tiktok លោក Ava Louise បានប្រាប់ទៅប្រភពនានាថា ម្ចាស់បទ E.T កំពុងរៀបចំសំណុំរឿងលែងលះប្រពន្ធ ហើយកំពុងស្រលាញ់គ្នាជាមួយប្រុស Beauty Guru កំពូលម្នាក់ផងដែរ។ បុរសខាងលើក៏បន្ថែមដែរថា អ្នកនៅក្នុងសិល្បៈ តាមពិតទៅអ្នកណាក៏បានដឹងរឿងខាងលើរួចហើយ។ រឿងមិនទាន់ស្ងប់ស្ងាត់បានប៉ុន្មានផង ស្រាប់តែ CEO ប្រេនគ្រឿងសំអាង Jeffree Star បង្ហោះរូបថត ដោយភ្ជាប់ជាមួយ caption ថា I’m ready for Sunday Service (ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់កម្មវិធី Sunday Service)។ អ្វីដែលធ្វើឲ្យគេមិនជឿនោះគឺ Sunday Service គឺជាកម្មវិធីប្រគំតន្ត្រី និងបង្ហាញម៉ូដខោអាវដែលបង្កើតឡើងដោយ Kanye West សម្រាប់អ្នកកាន់សាសនាយេស៊ូ។
សកម្មភាពនេះរបស់ ប្រុសស្អាត ៣៥ឆ្នាំ ស្ទើតែជឿទាំងស្រុងថា អ្នកទាំង២ពិតជាកំពុងមានទំនាក់ទំនងនឹងគ្នាពិតមែន។ មុននោះដែរ Jeffree បានបែកគ្នាជាមួយមិត្តប្រុសដែលស្រលាញ់គ្នា៥ឆ្នាំ Nathan កាលពីឆ្នាំទៅ៕