ក្រោយបាតុករ​សម្រុកចូល​វិមានកាពីតូល​អាមេរិក មេប៉ូលិសរូបនេះ​សម្រេចចិត្ត​ចុះចេញ​ពីតំណែង

  • 2021-01-08 02:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេប៉ូលិស​ប្រចាំ​វិមានកាពីតូលអាមេរិក​ លោក Steven Sund នឹង​លាលែងចេញ​ពីតំណែងនៅថ្ងៃទី១៦ ខែមករាខាងមុខ បន្ទាប់​ពីមិនអាចទប់ស្កាត់​បាតុករ​ដែល​គាំទ្រលោក ដូណាល់ ត្រាំ សម្រុកចូលវិមាននេះ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១។

​ការសម្រេច​ចិត្ត​នេះ បន្ទាប់ពី​ប្រធានសភា​អាមេរិក លោកស្រី Nacy Pelosi បាន​អំពាវនាវឱ្យលោក​ចុះចេញពីតំណែង។

លោកស្រី​ថ្លែងដូច្នេះថា៖ «ប៉ូលិស​ប្រចាំវិមាន​កាពីតូល​របស់យើង​ជាច្រើននាក់ បាន​បង្ហាញ​សកម្មភាព​យ៉ាងក្លាហាន ហើយ​ពួកគេ​សម​នឹង​ទទួល​ការដឹងគុណពីយើង។ ប៉ុន្តែវាគឺ​ជាការ​បរាជ័យ​នៃភាពជាអ្នកដឹកនាំ​ក្នុងអង្គភាព​ប៉ូលិសនេះ»។

យ៉ាងណាមិញ រដ្ឋអាជ្ញា​ក្នុងរដ្ឋធានី​វ៉ាស៊ីងតោន បញ្ជាក់​ថា ខ្លួន​នឹងធ្វើការចោទប្រកាន់​មន្រ្តី​ប៉ូលិស​ប្រចាំ​វិមានកាពីតូលណា​ដែល​បើកដៃ​ឱ្យ​បាតុករ​ចូលក្នុងអគារនេះ។

សូមជម្រាបថា ក្នុងហេតុការណ៍សម្រុកចូលវិមានកាពីតូលនេះ បានបណ្តាល​ឱ្យ​មនុស្ស ៥នាក់បានស្លាប់ ក្នុងនោះមានម្នាក់​ជាប៉ូលិសប្រចាំ​វិមាន​នេះផងដែរ៕

ប្រភព៖ Financial Time

អត្ថបទថ្មី
;