Kubo ជាប់ឈ្មោះជា កីឡាករលេងល្អបំផុត ក្នុងបញ្ជី ៥០ នាក់របស់ UEFA
- 2021-01-08 04:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 2
Kubo ជាប់ឈ្មោះជា កីឡាករលេងល្អបំផុត ក្នុងបញ្ជី ៥០ នាក់របស់ UEFA
ចន្លោះមិនឃើញ
ថ្មីៗនេះ Takefusa Kubo ត្រូវបានគេប្រទៈឃើញមានឈ្មោះក្នុងបញ្ជី UEFA 50 FOR THE FUTURE (កីឡាករ ៥០ រូបលេងល្អបំផុតអាយុក្រោម ២១ឆ្នាំនឹងរះថ្ងៃអនាគតរបស់ UEFA) ។
ត្បិតតែជនជាតិអាស៊ី លេងឲ្យជម្រើសជាតិជប៉ុន ហើយថែមទាំងមានវ័យក្មេងក៏ពិតមែន ប៉ុន្តែខ្សែបម្រើប្រយុទ្ធវ័យ ១៩ ឆ្នាំ Takefusa Kubo បានទៅប្រកបអាជីពនៅទឹកដីអឺរ៉ុបក្នុងលីគកំពូលអេស្ប៉ាញនៅឆ្នាំ ២០១៩ ជាមួយក្លឹប Real Madrid និងបន្តខ្ចីជើងទៅក្រុម Mallorca និងក្រុម Villareal (Top6)។
ដំណឹងចុងក្រោយនៅរដូវកាលដោះដូរកីឡាករខែមករានេះ ក្លឹប Getafe ដែលកំពុងប្រកួតក្នុងលីគ La Liga ដូចគ្នាបានចរចារជាមួយ Real Madrid ដើម្បីខ្ចីជើងរយៈពេលកន្លះរដូវកាល(៦ខែ)។ ជាមួយគ្នានោះ រូបគេបានប្រាប់គ្រូបង្វឹកក្រុម Villareal លោក Unai Emery ចង់ចាកចេញដើម្បីស្វែងរកបទពិសោធន៍បន្ថែមផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖