នេះជាមេដឹកនាំអាស៊ានដំបូងគេ ដែលចាក់វ៉ាក់សាំងកូវីដ១៩!
- 2021-01-08 06:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមេដឹកនាំអាស៊ានដំបូងគេ ដែលចាក់វ៉ាក់សាំងកូវីដ១៩!
ចន្លោះមិនឃើញ
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech ហើយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ដោយបានធ្វើឱ្យលោកក្លាយជាមេដឹកនាំអាស៊ានដំបូងគេដែលទទួលចាក់វ៉ាក់សាំងនេះ។
លោកបានចាក់វ៉ាក់សាំងនេះរួមជាមួយបុគ្គលិកនៅមន្ទីរពេទ្យសិង្ហបុរី ក្នុងអំឡុងពេលប្រទេសនេះ បានចាប់ផ្តើមកម្មវិធីចាក់សាំងដល់គ្រូពេទ្យទូទៅជាផ្លូវការ បន្ទាប់ពីចាក់ឱ្យគ្រូពេទ្យជួរមុខតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ថ្លែងទៅកាន់អ្នកកាសែត លោក លី ស៊ានឡុង បញ្ជាក់ថា លោកសប្បាយចិត្តពេលឃើញការចាប់ផ្តើមនូវកម្មវិធីចាក់វ៉ាក់សាំងនេះ។ «ខ្ញុំសូមយកឱកាសនេះ បង្ហាញនូវការចាក់វ៉ាក់សាំងរបស់ខ្ញុំ ហើយពេលនេះខ្ញុំបានធ្វើវារួចហើយ។ ក្រោយចាក់ ៣០នាទីក្រោយមក គឺគ្មានអ្វីកើតឡើងចំពោះខ្ញុំទេ»។
លោកនាយករដ្ឋមន្រ្តីបន្តថា៖ «ខ្ញុំមានកាតរបស់ខ្ញុំ ហើយណាត់ខ្ញុំមកចាក់លើកទី២ នៅ៣សប្តាហ៍ទៀត។ វាគ្មានការឈឺចាប់អ្វីឡើយ វាមានប្រសិទ្ធភាព និងមានសារៈសំខាន់»៕