រំសាយ​ចោល​ឬ​បន្ត AFC នឹង​សម្រេច​នៅ​សប្តាហ៍​ក្រោយ​ពាន U19 Championship

  • 2021-01-08 07:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ពាន​រង្វាន់ U19 Championship 2021 ​ដែល​មាន​ប្រទេស​ អូបេគីស្ថាន​ ជា​ម្ចាស់​ផ្ទះ ​មក​ទល់​ម៉ោង​នេះ​កំពុង​ស្ថិត​នៅ​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​​។ កាល​បរិច្ឆេទ​ដែល​បាន​លើក​ពេល​ដោយសារ​ការ​រីករាល​នៃ​វីរុស​កូវីដ-១៩ ​​ត្រូវ​​បាន AFC ប្រជុំ​កំណត់​លើក​មុន​គឺ​នៅ​​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ២១ ខែ​មីនា​ឆ្នាំ ២០២១ តែ​វា​កំពុង​ត្រូវ​បាន​កែ​ប្រែ​​។

រូបភាពផេក៖ MarinFootballTalk
​ដូច​នេះ​នៅ​សប្តាហ៍​ក្រោយ​ស្ថាប័ន​បាល់​ទាត់​អាស៊ី AFC នឹង​សម្រេច​​ចេញ​ផ្សាយ​នូវ​កាលបរិច្ឆេទ​នៃ​ដំណើរការ​​ប្រកួត​ដណ្ដើម​ពានរង្វាន់​ទាំង​អស់ ​ក្នុង​ទ្វីប​អាស៊ី។

សម្រាប់​កម្ពុជា​ ​មក​ទល់​ពេល​នេះ​​គ្រូ​បង្គោលជ្រើស​រើស​បាន​យុវជន​ល្អៗ៣២នាក់​រួច​ហើយ​ដំណាក់កាល​ទី​៤ នៃ​ការ​ប្រមូល​ផ្តុំ ​។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

​ជម្រាប​ជូន​ផង​ដែរ​ថា​ ​ក្រោយ​ចាប់​ពូល​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ​ក្រុម​យុវជន​ជម្រើស​ជាតិ​​កម្ពុជា​អាយុ​ក្រោម ១៩ ​ឆ្នាំ ​​នៅ​ពូល​ A ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ អូបេគីស្ថាន​, អ៊ីរ៉ង់, និង ឥណ្ឌូនេស៊ី (ត្រៀម​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​ពានរង្វាន់​ U-20 World Cup 2021 រំសាយ​ចោល​បាត់​ទៅ​ហើយ​ដោយ​ម្ចាស់​ផ្ទះ​) ។

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;