Messi ទាត់​ហ្វ្រីឃីគ​ Under the wall ​១​គ្រាប់​យប់​មិញ​លើស​ Ronaldo ធ្លាប់​​លេង​ឲ្យ​៤ក្លឹប​

  • 2021-01-10 09:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ប្រធាន​ក្រុម Lionel Messi ​អាច​ស៊ុត​បញ្ចូល​ទី​ ២គ្រាប់​ម្នាក់​ឯង​ ​ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ​របស់​ក្រុម​ភ្ញៀវ Barcelona ៤-០ ​លើ​ក្រុម Granada ​ជា​ម្ចាស់​ផ្ទះ​។ ឯ២ គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann ។

​ដើម​ឆ្នាំ ២០២១ ​គិត​ត្រឹម​៣ ប្រកួត​ដែល​បាន​ចូល​លេង​ ​Messi ​ស៊ុត​បញ្ចូល​ទី​បាន ៤ ​គ្រាប់​និងបញ្ជូន(assist) ម្ដង​ ក្នុងនោះ ២ប្រកួត​ចុងក្រោយ​​រក​បាន ២គ្រាប់​ (គ្មាន​គ្រាប់​បាល់​ប៉េណាល់ទី​ទេ)។

​សម្រាប់​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់ Lionel Messi ​ដែល​អាច​រក​គ្រាប់​បាល់​ដោយ​ការ​ស៊ុត​ហ្វ្រីឃីគ​បែប​នេះ​សរុប ៤៨ គ្រាប់​ឲ្យ Barcelona ​តែ​មួយ​ក្លឹប​គត់។ ចំនួន​នេះ​គឺ​លើស១គ្រាប់​ ​បើ​ធៀប​នឹង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ដែល​ធ្លាប់​លេង​ឲ្យ ៤ ក្លឹប​ក្នុង​អាជីព​រក​បាន​តែ​ ៤៧ គ្រាប់​ប៉ុណ្ណោះ (Sporting Lisbon, Manchester United, Real Madrid និង Juventus)​ ខណៈ​ដែល​ការ​ស៊ុត​ចូល​បែប​នេះ​លើក​ចុង​ក្រោយ​បំផុត​ កាល​ជំនួប​លីគរវាង Juventus ​ទល់​នឹង​ក្រុម Torino ​ខែ​កក្កដា​ឆ្នាំ ២០២០ ​ឈ្នះ​ដោយ​លទ្ធផល​ ៤-១​។

​​ប្រៀបធៀប​ ​គ្រាប់​បាល់​ហ្វ្រីឃីគ ទាំង​ការ​​លេង​ឲ្យ​ក្លឹប និង​ជម្រើស​ជាតិ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រក​បាន​ ៥៦ ​គ្រាប់ ​នាំ​មុខ​ប្រធាន​ក្រុម​អាហ្សង់ទីន ដែល​រក​បាន​​ ៥៤ ​គ្រាប់​ មាន​ន័យ​ថា​លើស​តែ២ គ្រាប់​​ បើ​ទោះ​ជា​ចំនួន​ប្រកួត​ខុស​គ្នា​ក៏​ដោយ​​។

​បច្ចុប្បន្ន​ Messi កំពុង​ឈរ​គេ​លើ​តារាង​ Top Scorer (អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ La Liga) ​ដែល​រក​បាន ១១ គ្រាប់ លើស​អតីត​មិត្ត​រួម​ក្រុម Luis Suarez ​ដែល​រក​បាន​៩គ្រាប់​នៅ​ឈរ​លេខ​ ៣ ។ រីឯ​ក្រុម​ Barca រំកិល​មក​ឈរ​លេខ៣​មាន ៣៤ ពិន្ទុ​មាន​គំលាត​៣ពិន្ទុ​ពី​ក្រុម​គូ​ប្រជែង Real Madrid ​និង​ ៤ ពិន្ទុ​ពី​ក្រុម AT. Madrid ​ខណៈ​ដែល​ពួក​គេ​នៅ​សល់​ ៣ប្រកួត​ក្នុង​ដៃ​ឯណោះ៕

ទស្សនា​វីដេអូខាងក្រោម៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;