រឿងពិត! ក្រុម ២ ដែលមួយទើបនឹង ឈ្នះ ឯមួយទៀតចាញ់ លើកដំបូង
- 2021-01-11 03:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 3
រឿងពិត! ក្រុម ២ ដែលមួយទើបនឹង ឈ្នះ ឯមួយទៀតចាញ់ លើកដំបូង
ចន្លោះមិនឃើញ
ក្រុម FC Schalke 04 លេងទល់នឹងក្រុមរួមលីគ Hoffenheim យកឈ្នះដោយលទ្ធផល ៤-០ ខណៈអ្នកដែលរកគ្រាប់បាល់ Hat-trick ដោយកីឡាករវ័យ ១៩ ឆ្នាំ Matthew Hoppe សញ្ជាតិអាមេរិក និង១គ្រាប់ទៀតដោយ Amine Harit ក្នុងការប្រកួតពានលីគកំពូលអាឡឺម៉ង់ Bundesliga កាលពីថ្ងៃសៅរ៍កន្លងទៅ។
ក្រោយចប់ការប្រកួតយកបាន ៣ ពិន្ទុបែបនេះបានធ្វើឲ្យ Schalke ដែលលេងចាញ់ជិត ៣០ ប្រកួតមកហើយនោះ អាចរកបានជ័យជម្នះជាលើកដំបូង នៅឆ្នាំ ២០២១ ចំណែកឯវីរបុរសវ័យ ១៩ ឆ្នាំក៏បានក្លាយជា កីឡាករអាមេរិកដំបូងបំផុតដែលរកបាន ៣គ្រាប់ម្នាក់ឯងនៅ Bundesliga ។ បច្ចុប្បន្ន Schalke នៅបាតតារាងដដែលមាន ៧ ពិន្ទុក្រោយឆ្លងកាត់អស់ ១៥ ប្រកួតនៅរដូវកាលថ្មី។
រីឯក្រុម AC Milan ពេលលេងទល់នឹងក្រុម Juventus បានរងបរាជ័យដោយលទ្ធផល ៣-១ ក្លាយជា ក្រុមដែលទើបនឹងលេងចាញ់ លើកដំបូងក្នុងឆ្នាំ ២០២១ ក្រោយធ្វើបានល្អជាង ១៧ ប្រកួតមកហើយក្នុងលីគ និងមិនបរាជ័យសោះ តាំងពីពាក់កណ្ដាលរដូវកាលមុន (គិតគ្រប់កម្មវិធីទាំងអស់)។
ទស្សនាវីដេអូខាងក្រោម៖