ក្រុមសង្គ្រោះបង្ហាញជម្រៅក្រោមទឹកសមុទ្រ នៃប្រអប់ខ្មៅរបស់យន្តហោះឥណ្ឌូណេស៊ី
- 2021-01-11 03:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមសង្គ្រោះបង្ហាញជម្រៅក្រោមទឹកសមុទ្រ នៃប្រអប់ខ្មៅរបស់យន្តហោះឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
ភ្នាក់ងារស្រាវជ្រាវ និងសង្គ្រោះជាតិឥណ្ឌូណេស៊ី បានបញ្ជាក់នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ថា ប្រអប់ខ្មៅចំនួន២របស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ត្រូវកំណត់សញ្ញាបានក្រោមជម្រៅទឹក ១៥០ ទៅ ២០០ម៉ែត្រ នៃទីតាំងដែលធ្លាក់។
ក្រុមសង្គ្រោះកំពុងស្រាវជ្រាវបន្តដើម្បីរកឱ្យឃើញប្រអប់ខ្មៅទាំង២នេះហើយ។
គួរដឹងថា កាលពីម្សិលមិញនេះដែរ គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី បានឱ្យដឹងថា ពួកគេបានកំណត់ទីតាំង២ផ្សេងគ្នានូវប្រអប់ខ្មៅ២នេះ ដែលមួយជាឧបករណ៍កត់ត្រាសំឡេងក្នុងបន្ទប់បើកបរ (CVR) និងមួយទៀតជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) របស់យន្តហោះ។
សូមជម្រាបថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya Air ដែលដឹកមនុស្ស៦២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីហោះចេញពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់ក្រុង Pontianak ដែលស្ថិតនៅលើកោះប៊័រណេអូ។ យន្តហោះនេះអាចនឹងធ្លាក់ក្នុងសមុទ្រនៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែលគេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យនៃក្រុងហ្សាកាតា៕