​(វីដេអូ)Ronaldo អូស​ស៊ុត​១គ្រាប់​បន្ត​ឈរ​ជា Top Scorer ទាំង​នៅ​​អ៊ីតាលីនិង​ក្នុង​ប្រវត្តិសាស្ត្របាល់​ទាត់

  • 2021-01-11 04:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​វ័យ ៣៦​ឆ្នាំ Cristiano Ronaldo ​​អាច​ស៊ុត​បញ្ជូល​ទី១គ្រាប់​នៅ​ចុង​ម៉ោង ៩០+២ ​ទៅ​ហើយ​ដែល​បញ្ចូន​ដោយ​ខ្សែ​ការពារ Danilo ​ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ​របស់​ក្រុម​ម្ចាស់​ផ្ទះ Juventus ៣-១ ​លើ​ក្រុម​ភ្ញៀវ Sassuolo ​ក្នុង​ពាន​លីគ​សប្ដាហ៍​ទី ​១៧ ។

រដូវកាល​នេះ ​Cristiano Ronaldo ​បង្ហាញ​ខ្លួន​តែ​ ១៣ ​ដង​ប៉ុណ្ណោះអាច​រក​បាន​​ ១៥ គ្រាប់​បន្ត​ឈរ​ជា Top Scorer (អ្នក​​​​ស៊ុត​ចូល​ច្រើន​ជាង​គេ) ​នៅ​លើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku ​ដែល​មាន ១២ គ្រាប់ឯ Ciro Immobile មាន​១១គ្រាប់​និង Zlatan Ibrahimovic មាន ១០ គ្រាប់​កំពុង​របួស​មិន​ទាន់​បាន​ចូល​លេង​នៅ​ឡើយ​។​

រូបភាព៖FIFAcom
លើស​ពី​នេះ​ទៀត ១គ្រាប់​យប់​មិញ​គឺ​គ្រាប់ទី ៧៥៩ ស្មើ​នឹង​​កីឡាករ Josef Bican និង​បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បង្អស់ ក្នុង​ប្រវត្តិសាស្ត្របាល់​ទាត់។

​ជា​លទ្ធផល​ឈ្នះ​បែប​នេះ បាន​រុញ​ឲ្យ​ក្រុម​ ​រហស្សនាម "Old Lady” ​រំកិល​មក​លេខ ៤ មាន​៣៣ពិន្ទុ​គំលាត​ពី​ក្រុម​កំពូល​តារាង AC Milan ៧ ពិន្ទុ ហើយពួក​គេ(Juventus)នៅ​សល់១ប្រកួត​ក្នុង​ដៃ​។

ទស្សនា​វីដេអូ​ហាយឡាយខាងក្រោម៖

អត្ថបទថ្មី
;