មុន ចូ បៃឌិន កាន់តំណែង​ផ្លូវការ! គីម ជុងអ៊ុន ប្រកាស​ថា​អាមេរិក​​ជាសត្រូវ​ធំបំផុត

  • 2021-01-11 05:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ប្រកាស​ថា អាមេរិក​គឺ​ជាសត្រូវ​ធំបំផុត​របស់​កូរ៉េខាងជើង ហើយ​បេជ្ញាថានឹង​ជំរុញ​ការអភិវឌ្ឍ​នុយក្លេអ៊ែរបន្ថែមទៀត។ ការ​ប្រកាស​នេះ ក្នុងសមាជ​បក្សពលករ កាលពីថ្ងៃទី៨ មករា ២០២១កន្លងទៅ ពោលគឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែល​លោក ចូ បៃឌិន នឹងចូលកាន់តំណែង​ជាប្រធានាធិបតីអាមេរិក​ផ្លូវការ នៅថ្ងៃទី២០ មករាខាងមុខនេះ។

លោក គីម ជុងអ៊ុន បាន​បញ្ជាក់​ដូច្នេះថា៖ «មិន​ខ្វល់​ថា​អ្នកណា​ក៏ដោយ​ដែល​កាន់អំណាច​នៅអាមេរិក គឺ​ពិត​ណាស់​ថាគោលនយោបាយ​របស់​គេ​មកលើប្រទេសយើង គឺមិនផ្លាស់ប្តូរឡើយ»។

មេដឹកនាំរូបនេះ បន្តថា សកម្មភាព​នយោបាយខាងក្រៅ​របស់​កូរ៉េខាងជើង ត្រូវតែផ្តោតខ្លាំង​ទៅលើ​ការគ្រប់គ្រង និង​ទប់ទល់នឹង​អាមេរិក ដែលជាសត្រូវស៊ូពូជ និង​ជាអ្នករាំងស្ទះ​ដ៏ធំបំផុត​ដល់ការ​អភិវឌ្ឍ​បដិវត្តកូរ៉េខាងជើង។

ក្នុងសមាជនេះដែរ លោក គីម ជុងអ៊ុន បាន​បញ្ជាឱ្យអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​ដែល​អាចបាញ់ពីលើគោក និង​ក្នុងសមុទ្រ ដោយបាញ់​ចំគោលដៅ​ក្នុងចម្ងាយ ១ម៉ឺន ៥ពាន់គីឡូម៉ែត្រ ពោលគឺ​អាចទៅដល់ទឹកដី​អាមេរិក។ លោក​ក៏បាន​បញ្ជាឱ្យអភិវឌ្ឍ​ផ្កាយរណបចារកម្មយោធា និង​យន្តហោះលឿនជាងសំឡេងផងដែរ៕

ប្រភព៖ BBC

អត្ថបទថ្មី
;