រ៉ូប​ត្រួយចេករបស់ Liu Yifei ឈ្នះ Yang Mi និង Liu Shishi ដោយ​សម្រស់​ស្អាត​គ្មាន​ប្រៀប

  • 2021-01-11 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្រង​រូបភាព​ចាស់​មួយ​ចំនួន​របស់​កំពូល​តារា​សម្ដែង​ស្រី Liu Yifei ស្រាប់​តែ​ល្បី​ឡើង​ ដោយ​សារ​ទោះ​បី​ជា​សម្លៀក​បំពាក់​មិន​ស្អាត​ក្ដី តែ​នាង​នៅតែ​លេច​ធ្លោ​ជាង​មិត្ត​រួម​អាជីព។

អាច​និយាយ​បាន​ថា​ កម្មវិធី​ចុង​ឆ្នាំ​របស់​ទស្សនាវដ្ដី Harper’s Bazaar គឺ​ជា​កម្មវិធី​ដែល​ធំ​បំផុត​សម្រាប់​គ្រប់​ទស្សនាវដ្ដី​ទាំង​អស់ ដោយ​គេ​សង្កត​ឃើញ​ថា តារា​លំដាប់ A ជា​ច្រើន​នាក់​មិន​ដែល​អវត្តមាន​នៅ​ក្នុង​កម្មវិធី​នៅ​យប់​ឆ្នាំ​នេះ​ឡើយ។ ដោយ​ទោះ​បី​ជា​រវល់​យ៉ាង​ណា ក៏​ពួក​គេ​ត្រូវ​ឆ្លៀត​ពេល​ដើម្បី​ចូលរួម​​នេះ​ដែរ ដោយ​ទស្សនាវដ្ដី​មួយ​នេះ​មាន​ឥទ្ធិពល​ជា​ខ្លាំង​នៅ​ប្រទេស​ចិន។

មុន​នេះ​បន្តិច កម្រង​រូប​ភាព​នៅ​ក្នុង​កម្មវិធីនេះ​កាល​ពី​៤​ឆ្នាំ​មុន​ស្រាប់​តែ​ល្បី​ឡើង​វិញ ដោយ​សារ​តែ​តារា​កំពូល​សម្រស់​ទាំង​៣​គឺ Liu Yifei, Liu Shishi និង Yang Mi ឈរ​ទន្ទឹម​គ្នា ប្រជែង​សម្រស់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ពេញ​ចិត្ត​ជា​ខ្លាំង។ យ៉ាងណាក្ដី​ អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​នោះ​គឺ សម្លៀក​បំពាក់​របស់​តួ​រឿង Mulan នៅ​យប់​នោះ គឺ​ចាញ់​មិត្ត​រួម​ការងារ​របស់​ខ្លួន​ទាំង​ស្រុង ដោយ​រ៉ូប​ពណ៌​ត្រួយ​ចេកត្រូវ​បាន​គេវាយ​តម្លៃ​ថា​មិន​ស្អាត​សោះ​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ឈរ​កណ្ដាល Liu Shishi និង Yang Mi តួ​ស្រី​សៀវ ឡុង​នី​គឺ​ឈ្នះ​អ្នក​សង​ខាង​ដាច់ ដោយ​សារ​តែ​សម្រស់​គ្មាន​គូ​ប្រៀប​របស់​ខ្លួន។

មនុស្ស​​ជា​ច្រើន​បាន​និយាយ​ថា រ៉ូប​អត់​ស្អាត​ប៉ុណ្ណឹង​ហើយ ស្រី​ស្អាត ៣៣​ឆ្នាំ​នៅ​តែ​ឈ្នះ​ដាច់​គេ ទម្រាំ​តែ​រ៉ូប​ស្អាត​ទៀត មិន​ដឹង​លេច​ធ្លោ​យ៉ាង​ណា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;